ទំព័រដើម / ព័ត៌មានសំខាន់ៗ / លោក​អធិការរង​ខណ្ឌ​៧​មករា​បើក​រថយន្តបុក​ម៉ូតូ​ជនជាតិ​បរទេស​ចត​ស្ងៀម​

លោក​អធិការរង​ខណ្ឌ​៧​មករា​បើក​រថយន្តបុក​ម៉ូតូ​ជនជាតិ​បរទេស​ចត​ស្ងៀម​

ភ្នំពេញ ៖ បុរស​ដែល​គេ​ស្គាល់​ថា​ជា​អធិការរង​ខណ្ឌ​៧​មករា​ព្រះនាម​០៦​មួយរូប​ចេញពី​ផឹកស៊ី​វិញ មិនដឹងថា មាន​កំហឹង​ជាមួយនិង​អ្នកណា​នោះទេ គឺ​បាន​រថយន្ត​ម៉ាក​តូយ៉ូតា ព្រូស បើក​ត្រលប់​ទៅ​ត្រលប់មក​៣​ទៅ​៤​ត្រលប់ រេ​ចង្កូត​ជ្រុល​ទៅបុក​ម៉ូតូ​របស់​ជនបរទេស​ម្នាក់ ដែល​ចត​ទុក​លើផ្លូវ បណ្តាលអោយ​រង​ការខូចខាត តែ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ ហេតុការណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៤០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ ម្តុំ​បារ​បារាំង ក្បែរ​និង​វត្ត​មហាមន្ត្រី ផ្លូវ​២៧៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ បុរស ជា​ជនជាតិ​បរទេស​មួយរូប​បាន​ជិះ​ម៉ូតូ ធន់​ធំ អត់​មាន​ស្លាក​លេខ​មួយគ្រឿង​ចត​ទុក​នៅតាម ចិញ្ចើមផ្លូវ រួចហើយ​បុរស​ជនជាតិ​បរទេស​នោះបាន​ដើរ​ចូលទៅ​កំសាន្ត​ក្នុង​ក្លឹប​មួយកន្លែង​នៅក្បែរនោះ ខណៈពេល​នោះដែរ ក៍​ស្រាប់តែ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អធិការរង​ខណ្ឌ​៧​មករា​មួយរូប មិនដឹងថា​ចេញពី​ផឹក​វិញ​នៅ​កន្លែង​ណា​នោះទេ ហើយក៍​មិនដឹងថា​មាន​កំហឹង​ជាមួយនិង​អ្នកណា​ដែរ បាន​បើករថយន្ត​ម៉ាក តូយ៉ូតា ព្រូស ពណ៌​កាប់​ស្ទាំង ធ្វើដំណើរ​តាមផ្លូវ ២៨៧ ក្នុងទិសដៅ​ត្រលប់​ទៅ​ត្រលប់មក ៣​ទៅ​៤​ត្រលប់ ក្នុង​ល្បឿន​លឿន ដូច​ហោះ បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នៅក្បែរនោះ​ចេញមក​មើល​ព្រោងព្រាត ស្រាប់តែ​រថយន្ត​នោះ បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​នៅ​ម៉ូតូ របស់​ជនបរទេស​ដែល​ចត​ទុក​ស្ងៀម​នៅតាម​ចិញ្ចើមផ្លូវ បណ្តាលអោយ​រង​ការខូចខាត វៀច​មួយ​កំណាត់​ខាងក្រោយ តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស ដោយឡែក​ខាង​រថយន្ត​បង្ក​វិញ​រង​ការខូចខាត ក្រ​ពិត​កាង​ខាងមុខ ទាំងសង្ខាង ព្រមទាំង​បែក​កង់​មុខ ចំហៀង​ខាងស្តាំ ។

ប្រភព​ដដែល​បាន​បន្តទៀតថា បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ហើយ អ្នកបើករថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​សភាព​ស្រវឹង​ទ្រេតទ្រោត រួចហើយ​បាន​ទាញ​ឯកសណ្ឋាន​សមត្ថកិច្ច​ដែរ​មាន​សក្តិ​៤ ពី​ក្នុង​រថយន្ត​មក​ពាក់​អួត​គេ​ទៀតផង ហើយ​ថែមទាំង​យក​វិទ្យុទាក់ទង បោះដៃ​គំរាម​នគរបាល​ចរាច​រណ៍​ខណ្ឌចំការមន ថា បើសិន​ជាមាន​អ្នកកាសែត​ថតរូប​រថយន្ត​គាត់​ចុះផ្សាយ​នៅ​ថ្ងៃស្អែក នោះ​ជំនាញ​ចរាចរណ៍​រូបនេះ និង​មានរឿង​ជាមួយនិង​គាត់​មិន​ខាន ។ បន្ទាប់ពី​បោះពាក្យ​សំដី​រួចហើយ បុរស​រូបនោះ ត្រូវ​មិត្ត​ភ​ក្កិ​ដឹក​តាម​ម៉ូតូ​គេ​ខ្លួន​បាត់ស្រមោល​ពី​កន្លែងកើតហេតុ​តែម្តង ។

ក្រោយពេល​កើតហេតុ មាន​តំណាង​ភាគី ខាង​រថយន្ត បានមក​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយនិង​ខាង​ម៉ូតូ ដោយពេល​នោះ​ខាង​ម៉ូតូ​ខ្ជិល​មានរឿង​វែងឆ្ងាយ​បាន​យក​ម៉ូតូ​ចេញទៅ​ដើម្បី បញ្ចប់រឿង ៕

អំពី Sophak Kang

Leave a Reply

Your email address will not be published. Required fields are marked *