ទំព័រដើម / ព័ត៌មានសំខាន់ៗ / ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្ត​កុងតឺន័រ​ចត​តាមផ្លូវ​

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្ត​កុងតឺន័រ​ចត​តាមផ្លូវ​

ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់ បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន លុះដល់​ចំនុចកើតហេតុ បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ បណ្តាលអោយ​ម៉ូតូ​ដួល​អូស​ចូល​ក្រោម​រថយន្ត កុងតឺន័រ មួយគ្រឿង​ដែល​ឈប់​ស្ងៀម ពេញទំហឹង ធ្វើអោយ​អ្នកបើក​ម៉ូតូ រងរបួស​របួស​តិច​តួច ហេតុការណ៍​នេះដែរ​បានកើត​ឡើង​នៅ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧​ទុល​មុខ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ផ្លូវ​វ៉េងស្រេង ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បានអោយដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ បុរសរងគ្រោះ​មានឈ្មោះ មី មករា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មិនដឹងថា​ចេញពី​ផឹក​វិញ​នៅ​កន្លែង​ណា​នោះទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក ZOOMER X ពណ៌​សលាយ​ទឹកក្រូច បានធ្វើ​ដំណើរ​តាមផ្លូវ​វ៉េងស្រេង ក្នុងទិសដៅ ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ ខ​ណះ​មកដល់​ចំនុចកើតហេតុ​មិនដឹង​ជា​យ៉ាង​មិច​នោះទេ ស្រាប់តែ​ឃើញ​អ្នកបើក​ម៉ូតូ បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ បណ្តាលអោយ​ម៉ូតូ​ដួល​អូស​ជិត​១០​ម៉ែត្រ បុក​ចូល​ក្រោម​រថយន្ត​កុងតឺន័រ ពណ៌​ស លាយ​លឿង ដែរ​ចត​ឈប់​ស្ងៀម ក្នុងទិសដៅ​ស្របគ្នា ចំ​ពីក្រោយ​ពេញទំហឹង

បណ្តាលអោយ​អ្នកបើក​ម៉ូតូ​រងរបួស រលាត់​ដៃ​រលាត់​ជើង និង​មុខ​បន្តិចបន្តួច ចំនែក​ម៉ូតូ​រង​ការខូចខាត វៀច​ជំ​ពាស់​ខាងមុខ ។ ដោយឡែក​ខាង​រថយន្ត​វិញ អត់​មាន​រង​ការខូចខាត​នោះទេ ហើយ​ភ្លាម​នោះដែរ​អ្នកបើករថយន្ត​ភ័យ​ពេក បាន​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ។

ក្រោយពេល​កើតហេតុ ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់ កន្លែងកើតហេតុ​និង​បាន​សាកសួរ​ពី​ដំនើររឿង ហើយ​ពេល​នោះដែរ អ្នកជិះ​ម៉ូតូ​រៀង​ស្រវឹង​ផង​នោះ ដូចជា​និយាយ មិនសូវ​ចូលគ្នា​នោះទេ រហូត​ទាល់​តែមាន​តំណាង ខាង​រថយន្ត​និង​ម៉ូតូ មកដល់ បានធ្វើការ សម្របសម្រួល​គ្នា ដោយ​សុខចិត្ត យក​ម៉ូតូ និង​រថយន្ត ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន ដើម្បី​បញ្ចប់រឿង ៕

Leave a Reply

Your email address will not be published. Required fields are marked *