ទំព័រដើម / ប្លែកៗ / រកឃើញសំបុត្រស្នេហាកាលពីឆ្នាំ 1944 កប់នៅខាងក្នុងជញ្ជាំង

រកឃើញសំបុត្រស្នេហាកាលពីឆ្នាំ 1944 កប់នៅខាងក្នុងជញ្ជាំង

ប៉ូលិសក្នុងរដ្ឋម៉ាស្សាឈូសេតបានរកឃើញសំបុត្រស្នេហាកាលពីឆ្នាំ 1944 ក្នុងអំឡុងពេលដែលត្រូវសាងសង់គម្រោងលំនៅស្ថានថ្មី ហើយបានឲ្យម្ចាស់ផ្ទះជួយស្វែងរកម្ចាស់សំបុត្រស្នេហានេះ។

ប៉ូលីសបាននិយាយថា ក្នុងសំបុត្រដែលកប់នៅក្នុងជញ្ជាំងផ្ទះរយៈពេល ៧៣ឆ្នាំមកហើយ សំបុត្រនេះគេសរសេរតាំងពីថ្ងៃទី 19 ខែមេសាឆ្នាំ 1944 ដោយសំបុត្រនេះត្រូវបានចុះហត្ថលេខាដោយលោក “Walter” ហើយផ្ញើទៅឲ្យកញ្ញា “Betty
Miller” ។​


លោក Walter បានសរសេរក្នុងសំបុត្រនោះថា៖ “ខ្ញុំតែងគិតច្រើនពីអ្នកជាងក្មេងស្រីដទៃទៀត” ។ក្រោយពីប៉ូលីសបានរកឃើញសំបុត្រនេះ គេបានឲ្យអ្នកស្រី Francesca Passiglia ដែលជាម្ចាស់ផ្ទះបច្ចុប្បន្ន ទាក់ទងជាមួយអ្នកស្រី Irene Fournier ដែលជាប្អូនស្រីរបស់Betty Miller ។

Passiglia បាននិយាយប្រាប់ទៅកាន់ប៉ុស្តិ៍ប៉ូលិសថា “នាងបានជួបជាមួយអ្នកស្រី Fournier នៅរសៀលនេះ ហើយបានប្រគល់សំបុត្រនេះឲ្យទៅនាងរួចហើយ” ។

អ្នកស្រី Fournier បាននិយាយថាបងស្រីរបស់នាងបានទទួលមរណភាពកាលពីប៉ុន្មានឆ្នាំមុន ដោយមិនបានរៀបការជាមួយ Walter ទេ។ នាងបានបន្តថា នៅពេលបងស្រីរបស់នាងទទួលបានសំបុត្រនោះគឺគាត់មានអាយុត្រឹមតែ ១៤ឆ្នាំប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *