ទំព័រដើម / សន្តិសុខសង្គម / បុរសម្នាក់សង្ស័យមានសន្តិមិនប្រក្រតីបានសម្រេចចងកធ្វើអត្តឃាតខ្លួនឯង

បុរសម្នាក់សង្ស័យមានសន្តិមិនប្រក្រតីបានសម្រេចចងកធ្វើអត្តឃាតខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានក្រុមក្រួសារប្រាប់ថាធ្លាប់ប្រើប្រាស់គ្រឿថញៀនរហូតដល់ថ្នាក់រលៀកខួរក្បារម្តងដឹងម្តងធ្វើទុកបានសម្រេចយកខ្សែនីឡុងពណ៌ខ្មៅចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ក្រោមផ្ទះស្លាប់បាត់បង់ជីវិតនិងបង្ករភ្ញាក់ផ្អើកាលពីម៉ោង១១នុង៣០នាទីថ្ងៃទី២៧ ធ្នូ២០១៧​នៅក្នុង​​ដីឡូផ្ទះលេខ ១៤១ផ្លូវលំក្រុម៣ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។សពឈ្មោះ មុត សុភាព អាយុ៣០ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅដីឡូផ្ទះលេខ ១៤១ផ្លូវលំក្រុម៣ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីបុរសឈ្មោះ មុត សុវណ្ណ អាយុ៦៥ឆ្នាំត្រូវជាឪពុកសពបានបញ្ជាក់ប្រាប់ថានៅមុនកើតហេតុកូនគាត់ឈ្មោះ មុត ភក្តី បានបើកទ្វាបន្ទប់ខាងក្រោមផ្ទះដើម្បីយកម៉ូតូជិះយកបាយអោយចៅនៅ​សាលារៀនខណះបើកទ្វាបន្ទប់ស្រាប់តែឃើញកូនគាត់ឈ្មោះមុត សុភាពចងកសម្លាប់ខ្លួននិងធ្នឹមផ្ទះមិនដឹងថាស្លាប់តាំងពីពេលណាមកទេនិងបានភ្ញាក់ផ្អើហើយបងប្អូនបាននាំគ្នាកាតមខ្សែទំម្លាក់សពយកមកដាក់លើគ្រែនិងបានរាយការព៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យតែម្តង។


បុរសដដែលបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាកូនប្រុសគាត់នេះន្លងមកធ្លាប់ប្រើប្រាស់គ្រឿងញៀនហើយក្រុមគ្រួសារបានយកទៅដាក់មណ្ឌលកែប្រែឳកាសខ្ញុំចំនួន០២មកហើយ។គាត់បន្តថាកូនគាត់នេះក្រោយពីចេញ​ពីមណ្ឌល់កែប្រែបានជាងមួយឆ្នាំសន្តិមិនសូវប្រក្រតីឡើយសង្ស័យប្រើគ្រឿងញលនរហូតដលមរលៀកខួរក្បាល​ក៍មិនដឹងចេះតែខ្លាចគេមិនហ៊ានចេញពីផ្ទះឡើយ។គាត់ជាឳពុកមិនអោយធ្វើអ្វីឡើយអោយនៅតែនៅផ្ទះនិងបានទិញបាវសាក់យកមកចងក្នុងបន្ទប់ខាងក្រោមសម្រាប់អោយកូនទាត់ហាត់ប្រាណលេងប៉ុណ្ណោះនៅថ្ងៃកើតហេតុស្រាបតែកូនស្រាយបាវសាក់ចេញបែរជាចងកខ្លួនឯងជំនួសវិញសោះ។

នគរបាលបានបញ្ជាក់ប្រាបមថាក្នុងករណីខាងលើនេះក្រុមក្រួសារមិនបានប្តឹងផ្តល់អ្វីទេសុំអោយតែសមត្ថ​​កិច្ចមូលដ្ឋានធ្វើលិខិតប្រគល់សពអោយក្រុមក្រួសារយកធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ។សុខ ស៊ីឌី

Leave a Reply

Your email address will not be published. Required fields are marked *