ទំព័រដើម / ប្លែកៗ / ថាមពលអគ្គីសនី សម្អាតទឹក

ថាមពលអគ្គីសនី សម្អាតទឹក

ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាននៃបច្ចេកវិទ្យា Massachusetts ហៅកាត់ថា MIT បានប្រើថាម​ពលអគ្គីសនី ដើម្បីសម្អាតទឹក។

ក្រុមអ្នកស្រាវជ្រាវខាងលើបានប្រើថាមពលអគ្គីសនីប្រភេទ electrodes រួមជាមួយនឹងការច្នៃ​ប្រឌិត​ខ្ពស់ ដោយវាអាចស្រូបយកកករល្អក់តូចៗ ដែលកខ្វក់នៅក្នុងទឹកបាន។ ឧបករណ៍​សម្អាតទឹកនេះ វានឹងដំណើរការរហូត ដោយស្រូបយកកករល្អិត ដែលមាន​ក្នុងទឹក​ទាំង​អស់ រហូតទឹកនោះក្លាយជាទឹកស្អាត។

Xiao Su ជាអ្នកផលិតបានពន្យល់ថា អ្វីដែលជាដំណើរការនេះ យើងហៅថា anode ដែលវា​នឹង​ចាប់ផ្តើមប្រមូល oxide  ហើយការប្រមូលនោះ បានមកពីការទាញយករបស់ electrodes។

ក្រុមអ្នកស្រាវជ្រាវនៃ MIT រួមសហការជាមួយនឹងក្រុមអ្នកស្រាវជ្រាវ​នៅសាកលវិទ្យាល័យ​បច្ចេកទេសនៃទីក្រុង Darmstadt ប្រទេសអាឡឺម៉ង់ ដោយពួកគេនឹងបង្កើតជាមូលនិធិកមួយ ដើម្បីជួយទ្រទ្រង់អង្គការសុវត្ថិភាពទឹក និងស្បៀងអាហារពិភពលោក៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *