ទំព័រដើម / ប្លែកៗ / អាគារជ័រផ្គុំ ដ៏ខ្ពស់

អាគារជ័រផ្គុំ ដ៏ខ្ពស់

កាលពីយប់ថ្ងៃម្សិលម៉ិញនេះ អ្នករស់នៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែលជាច្រើននាក់ បានរួមគ្នាបំបែកឯតទគ្គកម្មពិភពលោក ដោយរៀបជ័រផ្គុំបានយ៉ាងខ្ពស់ កម្ពស់ដល់ទៅ៣៦​ម៉ែត្រ ប្រៀបដូចជាអាគារ ដោយប្រើជ័រផ្គុំ​ច្រើនជាង៥សែនដុំ។

អាគារជ័រផ្គុំចំរុះពណ៌ដ៏ខ្ពស់នេះ ត្រូវបានគេឲ្យឈ្មោះថា ‘Omer Tower’។ Omer គឺជាឈ្មោះ​របស់ក្មេងប្រុស​ម្នាក់ ដែលគេគឺជាអ្នកចូលចិត្តល្បែងជ័រផ្គុំប្រភេទនេះ។

អ្នកវិនិច្ឆ័យរបស់កំណត់ត្រាពិភពលោក Guinness កំពុងតែពិចារណាចំពោះសកម្មភាពថ្មីនេះ ដោយមិនទាន់ឲ្យចំលើយនៅឡើយទេ ដោយរង់ចាំពិនិត្យមើលឯកសារចាស់ៗសិន ពីព្រោះថា កាលពីពេលកន្លងទៅ គឺនៅឆ្នាំ២០១៥ ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី ក៏មានអាគារជ័រផ្គុំ​បែបនេះ កម្ពស់៣៥ម៉ែត្រ .០៥ដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *