ទំព័រដើម / ព័ត៌មានជាតិ / ក្រសួងព័ត៌មាន៖អ្នកសារព័ត៌មានជាង២០០០នាក់គ្រោងជួបសម្តេចតេជោថ្ងៃ២១មករា

ក្រសួងព័ត៌មាន៖អ្នកសារព័ត៌មានជាង២០០០នាក់គ្រោងជួបសម្តេចតេជោថ្ងៃ២១មករា

ភ្នំពេញ៖អ្នកសារព័ត៌មានប្រមាណ២០០០នាត់ត្រូវបានបញ្ជូនឈ្មោះដល់ក្រសួងព័ត៌មាននៅក្នុងខែធ្នូឆ្នាំ​២០១៧​​​នេះ​សម្រាប់ចុះឈ្មោះចូលជួបសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាគ្រោងធ្វើនៅរសៀលថ្ងៃទី២១ខែមករា២០១៨។នេះបើយោងតាមលោក ផុស សុវណ្ណ ទីប្រឹក្សារដ្ឋាភិបាល ឋានៈស្មើនឹងអគ្គនាយកដ្ឋានទទួលបន្ទុកសោតទស្សន៍នៃក្រសួងព័ត៌មានបានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងព័ត៌មានរសៀលថ្ងៃទី២៨ខែធ្នូ។

លោកបានលើកឡើងថា៖”អ្នកសារព័ត៌មាននិងមន្រ្តីអ្នកនាំពាក្យ អភិបាលខេត្តប្រមាណ៣០០០នាក់គ្រោងចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្តេចតេជោ”។លោកបានអះអាងថាក្រសួងកំពុងរៀនចំប័ណ្ណសម្គាល់ខ្លួនសម្រាប់ចូលរួមហើយ។ទោះបីយ៉ាងណាការរៀបចំជំនួបនេះជាលើកទី២ដែលអ្នកកាសែតនិងសម្តេចនាយករដ្ឋមន្រ្តីបានសំណេះសំណាលអាហារពេលល្ងារ៕(ប៊ុនឡេង)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *