ទំព័រដើម / ប្លែកៗ / រថយន្ត robot

រថយន្ត robot

បញ្ហាគ្មានទីតាំងសម្រាប់ចតយានយន្ត នៅប្រទេសជប៉ុន នឹងត្រូវបានដោះស្រាយ​នៅពេល​ខាង​មុខឆាប់ៗនេះ ដោយសារតែវត្តមានរថយន្ត robot ដែលអាចបត់បាន។

រថយន្ត robot នេះ ជាប្រភេទរថយន្តអគ្គីសនី វាមានឈ្មោះថា Earth-1 រចនាឡើងដោយអ្នកគូរ​​ម៉ូដល្បីឈ្មោះក្នុងប្រទេសជប៉ុន គឺលោក Kunio Okawara ដែលជាអ្នកគូរគំនូរនៃគំនូរ​ជីវចល​ជប៉ុន​​រឿង Gundam

មូលដ្ឋាននៃការរចនា និងផលិតរថយន្ត Earth-1 នឹងចូលរួមសម្រួលការចត​និងការធ្វើ​ចរាចរណ៍ នៅអំឡុងខែមិនា ឆ្នាំ២០១៨ខាងមុខ។

រថយន្ត robot Earth-1 មានតម្លៃ៧ម៉ឺនដុល្លារ ក្នុងមួយគ្រឿង។ បច្ចុប្បន្នក្រុមហ៊ុនទទួលបានការបញ្ជរទិញចំនួន៣០គ្រឿងហើយ ក្រោយពីមានការតាំងបង្ហាញ កាលពីខែតុលាកន្លងទៅដោយ​អតិថិជនមានមកពី ជប៉ុន ចិន និងឌូបៃ៕

Leave a Reply

Your email address will not be published. Required fields are marked *