ទំព័រដើម / សន្តិសុខសង្គម / ប្រទេះឃើញបុរសម្នាក់ផ្កាប់មុខដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យគាំងបេះដូង

ប្រទេះឃើញបុរសម្នាក់ផ្កាប់មុខដេកស្លាប់ក្នុងបន្ទប់ជួលសង្ស័យគាំងបេះដូង

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានមិត្តភ័ត្ត្រប្រទះឃើញដេកផ្កាប់មុខស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯងបង្ករភ្ញាក់ផ្អើកាល ពីម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី៣០ធ្នូ២០១៧នៅបន្ទប់ជួលលេខ១២១ ជាន់ទី១ក្នុងដី ឡូលេខ៦៧AB ផ្កូវ៦E ក្រុម២ភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខ ។

សពឈ្មោះ នង ណារ៉ុន អាយុ២៦ឆ្នាំមុខរបរវិស្វករស្នាក់នៅបន្ទប់​ជួលលេខ១២១ជាន់​ទី១ក្នុងដីឡូលេខ​៦៧​ABផ្កូវ៦Eក្រុម២ភូមិទ្រុងមាន់សង្កាត់អូរបែក​ក្អមខណ្ឌសែនសុខ។មានស្រុកកំណើតភូមិកោះធំឃុំព្រៃគ្រឺស្រុកជល់គិរីខេត្តកំពង់ឆ្នាំង។

ប្រភពពីមិត្តភ័ត្ត្រសពបានប្រាប់សមត្ថកិច្ចថាកាលពីល្ងាចមុនកើតហេតុក្រុមការងារពួកគាត់បានណាត់គ្នាទៅដើរលេងនៅខេត្តព្រះសីហនុដោយណាត់គ្នាជិះរថយន្តជុំគ្នាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី​៣០ធ្នូ២០១៧នៅអាគារពាណិជ្ជកម្មអ៊េតវូតលុះដល់ម៉ោងកំណត់ជួបជុំគ្នាស្រាប់តែបាត់ខ្លួនគាត់(សព)មិនឃើញមក​ពួកគាត់បានខលទូរស័ព្ទទៅរកដោយខលចូលជាច្រើនដងមិនមានអ្នកទទួលក៍បាំគ្នាមកហៅដល់បន្ទប់ជួលតែម្តង។

ប្រភពបន្តថាពេលទៅដល់បន្ទប់ឃើញបើកភ្លើងចោលក៍អឺតមើលតាមប្រឡោះបង្អួចឃើញគាត់ដេកផ្កាប់មុខពេលនោះពួកគាត់បានមកហៅម្ចាស់ផ្ទះឡើងទៅជាមួយនិងបានគាត់បង្អួចរួចលួកដៃឆ្កឹះគន្លឹះទ្វាបើកមើលឃើញគាត់ស្លាប់បាត់ទៅហើយពេលនោះដោយមិនអស់ចិត្តពួកគាត់បានខលទៅរថយន្តសង្គ្រោះគោល​បំណងយកទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត្រប៉ុន្តែពេលរថយន្តសង្គ្រោះមកដល់ឡើងទៅពិនិត្យនិងប្រាប់ថាបុរសខាងលើស្លាប់បាត់ហើយអោយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យទៅ។

ក្រោយបង្ករភ្ញាក់ផ្អើម្ចាស់ផ្ទះបានមកប្តឹងសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះទៅពិនិត្យសពខាងលើឃើញថាបុរសខាងលើស្លាប់ដោយសារខ្យល់គហើយបានប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ដោយ៖សុខ.ស៊ីឌី

Leave a Reply

Your email address will not be published. Required fields are marked *