ទំព័រដើម / ព័ត៌មានសំខាន់ៗ / រថយន្តបុកម៉ូតូបណ្តាលឱ្យជាងសំណង់ម្នាក់បាត់បង់ជីវិត 

រថយន្តបុកម៉ូតូបណ្តាលឱ្យជាងសំណង់ម្នាក់បាត់បង់ជីវិត 

ខេត្តកំពតៈជាងសំណង់ម្នាក់បានស្លាប់នៅនឹងកន្លែងដោយសាររថយន្តបុកពេលកំពុងជិះម៉ូតូលើផ្លូវជាតិលេខ៣១ ស្ថិតក្នុងភូមិត្រពាំងមេត្រី​ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

លោកអ៊ុក សំអុល នាយប៉ុស្តិ៍នគរបាលឃុំសំរោងក្រោមបានប្រាប់ឱ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍ខាងលើឈ្មោះ ម៉ាក សូនី ភេទប្រុស អាយុ ២៥ឆ្នាំ​ មានទីលំនៅភូមិព្រៃផ្តៅ ​ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ។ ដោយស្រង់សម្តីពីអ្នកឃើញហេតុការណ៍ លោកនាយប៉ុស្តិ៍បានរៀបរាប់ថា កាលពីវេលោម៉ោង៩យប់ ថ្ងៃទី១៨ ខែតុលា មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងម៉ូតូលើដងផ្លូវជាតិលេខ៣១ ត្រង់ចំណុចខាងត្បូងខ្លោងទ្វារវត្តព្រៃស្វាយប្រមាណ៤០០ម៉ែត្របណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិត។ មុនពេលគ្រោះថ្នាក់កើតឡើង គេឃើញបុរសម្នាក់ជិះម៉ូតូក្នុងទិសដៅពីត្បូងទៅជើង។ ស្របពេលនោះស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿងមកពីទិសខាងជើងបើកបរដោយល្បឿនយ៉ាងលឿង ហើយបុកម៉ូតូពេញទំហឹងតែម្តង។

លោកអ៊ុក សំអុល បានបន្តថា ភ្លាមៗ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តបង្កក្បែរកន្លែងកើតហេតុ។ នៅពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញជនរងគ្រោះបានស្លាប់ទៅហើយ។ លោកនាយប៉ុស្តិ៍បានបញ្ជាក់ថាអ្វីដែលអាណោចអាធ័មនោះ គឺរហូតដល់វេលាថ្ងៃត្រង់ថ្ងៃទី១៩ ខែតុលា ទើបក្រុមគ្រួសារទទួលដំណឹងតាមរយៈការផ្សព្វផ្សាយរបស់សមត្ថកិច្ចក៏ប្រញាប់ប្រញាល់មកទទូលសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ សុខ ឌីណា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *