ទំព័រដើម / សន្តិសុខសង្គម / នគរបាលម្នាក់ដកខឹងប្រពន្ធសុំលែងលះគ្នាមិនព្រមលែងដកកាំភ្លើង២គបាញ់គំរាមសំលាប់ប្រពន្ធ

នគរបាលម្នាក់ដកខឹងប្រពន្ធសុំលែងលះគ្នាមិនព្រមលែងដកកាំភ្លើង២គបាញ់គំរាមសំលាប់ប្រពន្ធ

ភ្នំពេញ៖កំម្លាំង នគរបាលអន្តរាគមន៍ខណ្ឌពោធិសែនជ័យបានសហការជាមួយនគរបាល៥ប៉ុស្តិ៍បានធ្វើការចុះបង្កាបបុរសម្នាក់ជាកងកំម្លាំងអន្តរាមគន័ពិសេសនៃស្នការដ្ឋានរាជធានីភ្នំពេញពីបទយកកាំភ្លើងខ្លីម៉ាក​ឡុកពណ៍ខ្មៅមួយដើមសំលាប់ប្រពន្ធរបស់ខ្លួន។កាលពីវេលាម៉ោង ១១និង២៥នាទីយប់ថ្ងៃទី៣១ខែកុឆ្នាំ​២០១៧ ​ដែលស្ថិតនៅចំណុចមុខផ្ទះល្វែងបុរីលឹមឈាងហាក់សង្កាត់ចោមចៅ២ខណ្ឌ ពោធិសែនជ័យរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចបានសហការជាមួយប៉ុស្តិ៍នគរបាលចោម​ចៅ២និង១និងចោមចៅ៣រួមនិងប៉ុស្តិ៍កន្ទោក និងភ្លើងឆេះរទេះសរុប៥បានចូលសហការជាមួយអន្តរា​គម​ន៍​ខណ្ឌពោធិសែនជ័យ។
តាមប្រភពពត័មានប្រជាពលរដ្ឋនិយាយអោយដឹងថាមុនពេលកើយជារឿងពួកគាត់បានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកYAHAMAសីុរូ់សពណ៍ខ្មៅពាក់ស្លសកលេខនប១១២06ជិតឯង។


យោងតាមសំដីប្អូនស្រីម្នាក់បានអោយដឹងថានៅមុនពេលកើតហេតុបងស្រីអង្គុយផឹកស្រាបៀរជាមួយម្តាយបង្កើតនិងកូនប្រុសរបស់ជនបង្កជាប្តីហើយមានប្រពន្ធឈ្មោះថាចែខួចអាយុជាង២០ឆ្នាំស្នាក់នៅកន្លែងកើត​ហេតុមានកូន២នាក់ប្រុសទាំង២នាក់ហើយប្រពន្ធបានមកដាក់ពាក្យបណ្តឹងម្តងរួចមកហើយតែប្តីមិនព្រមលែងលះគ្នាឡើយចាំរករឿងរហូតដល់ទៅណារករឿងដែរ។

ជនបង្កជាប្តីត្រូវមិនអាចស្គាល់ឈ្មោះឡើយគ្រាន់តែប្រពន្្ឌដឹងថាស្លៀកពាក់ជានរគបាលអន្តរាគមន៍នគរ​បាលក្រុងភ្នំពេញតែតែមករករឿងប្រពន្ធកូននៅតូចៗ។ក្រោយពេលកើតហេតុប្រពន្ធនិងក្រុមគ្រួសារបាន​តេហៅសមត្ថកិច្ចមូលដ្ឋានរួមមេប៉ុស្តិ៍ទាំង៦នាក់និងកូនប្រហែលជិតមួយម៉ោងទើបជនបង្កជាប្តីបានប្រគល់​កាំភ្លើងខ្លីមួយដើមទៅសមត្ថកិច្ច៕នូសុផាន់ណា

Leave a Reply

Your email address will not be published. Required fields are marked *