ទំព័រដើម / សន្តិសុខសង្គម / យុវជនម្នាក់ត្រូវខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់មួយគ្រាប់បណ្តាលអោយស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ

យុវជនម្នាក់ត្រូវខ្មាន់កាំភ្លើងមិនស្គាល់មុខបាញ់មួយគ្រាប់បណ្តាលអោយស្លាប់នៅពេលដឹកទៅដល់មន្ទីរពេទ្យ

ភ្នំពេញ៖យុវជនប្រុសស្រី៣នាក់បណ្តើរម៉ូតូមិនដឹងថាមានគុំនំជាមួយអ្នកណានោះទេត្រូវខ្មាំងកាំភ្លើងដៃឆៅបាញ់មួយគ្រាប់បណ្តាលអោយស្លាប់ក្រោយពេលដឹកទៅដល់មន្ទីរពេទ្យកេតុមាលាហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​8នឹង00នាទីយប់ថ្ងៃទី១ខែមករាឆ្នាំ២០១៨តាមបណ្តោយផ្លូវកប់ស្រូវនៅចំណុចគល់ស្ពានព្រែកភ្នៅស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកេវ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះសីហា ហៅហ្សីន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិតាមេ ឃុំតាមេ ស្រុកពញ្ញាឮ ខេត្តកណ្តាល។រីឯមិត្តវិញមានឈ្មោះសាំង ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ននៅភូមិកំពុងអុស ឃុំកំពុងអុស ស្រុកពញ្ញាឮ ខេត្តកណ្តាលចំនែកឯស្ត្រីម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

តាមប្រភពពត៌មានពីប្អូនប្រុសម្នាក់មានឈ្មោះណាតអេះសុី អាយុ១៦ ស្នាក់នៅម្តុំព្រែកភ្នៅបានអោយដឹងថាមុនពេលកើតហេតុរូបប្អូនបានឃើញជនរងគ្រោះ៣នាក់ប្រុស២នាក់នឹងស្រីម្នាក់ហើយម្នាក់ស្លាប់មាន​ឈ្មោះដូចខាងលើជាអ្នកបណ្តើរម៉ូតូមួយគ្រឿងម៉ាកស៊ុយសុគីនិចពណ៌សក្បាលពីមុខបិតពណ៌​ខ្មៅពាក់ស្លាកលេខ​ភ្នំពេញ​1CB4808​បណ្តើរតាមផ្លូវកប់ស្រូវ។

ខណពេលបណ្តើរមកដល់ចំណុចកើតហេតុ​ខាងលើក៏ស្រាបតែលេខមុខខ្មាំងកាំ​ភ្លើង​២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកPCXពណ៌មិនចាំស្លាកលេខមាថរៀងធំៗហើយម្នាក់អង្គុយពីក្រោយវិញបានដកកាំភ្លើងមិនស្គាល់ម៉ាកបាញ់សំដៅទៅជនរងគ្រោះជាអ្នកបណ្តើរ​ម៉ូតូចំនួនមួយគ្រាប់ត្រូវចំក្បាលខាងឆ្វេងបណ្តាលអោយហូលឈាមពេញផ្លូវរួចខ្មាំងកាំភ្លើងនោះបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល​។

សមត្ថកិច្ចភ្លាមៗនោះដែលរថយន្តសង្គ្រោះបានមក​ដល់ដឹកយកជនរងគ្រោះដែលរងរបួសធ្ងន់សល់ដង្ហើមចង្រិតយកទៅព្យាបាលនៅមន្ទីរពេទ្យកេតុមាលា។ប៉ុន្តែជាអាកុសល​អីក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយរួចសមត្ថកិច្ចមូលដ្ឋានរួមនឹងអាវុធខណ្ឌ​ឬស្សីកែវនៅមិនទាន់សន្ថានថាករណីខាងលើនេះជាករណីគុំនំរីមួយជាករណីប៉ុន​ពងប្លន់យកម៉ូតូនោះឡើយ។

មិត្តភ័ក្ររបស់ជនរងគ្រោះមានឈ្មោះដូចខាងលើវិញបានរៀបរាប់ប្រាប់អោយដឹងថាពួកគេខាងលើនេះមិនដែលមានរឿងរាវជាមួយពីណានោះឡើយហើយ​មុនពេលដែលកើតហេតុពួកគេ​ចេញមកពីផ្ទះហើយគល់បំនងទៅលេងបងស្រីនៅម្តុំឬស្សីកែវខណៈពេលធ្វើដំណើរបាន​ពាក់កណ្តាលផ្លូវចៃដន្យអីក៏បែកកង់ខាងក្រោយហើយគាត់ក៏បានបណ្តើរទៅរកកន្លែងប៉ះ។

លុះពេលទៅដល់កន្លែងប៉ះកង់គេបិតក៏បន្តបណ្តើរទៅមុខទៀតប៉ុន្តែដូគ្នាដោយអោយ​ជនរងគ្រោះដែលស្លាប់ខាងលើជាអ្នកបណ្តើរម្តងរួចក៏មានបុរស២នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាកPCXពណ៌សមិនចាំស្លាកលេខឃើញជិះដេញតាមម៉ូតូមួយគ្រឿងម៉ាក​MSX​ពណ៌ក្រហមមិនចាំស្លាកលេខរួចក៏កេវ​បត់​​ត្រឡប់មកវិញមិនដឹងថាជាយ៉ាងមិចបាន​ជាដកកាំភ្លើងខ្លីបាញ់មិត្តភ័ក្ររបស់គាត់ដោយមិន​ដឹងមូលហេតុតែម្តងទៅ។

ក្រោយពេលកើតហេតុម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាកយកទៅរក្សាទុកអោយចំនែកឯសពរបស់ជនរងគ្រោះវិញត្រូវបានក្រុមគ្រួសារសាច់ញ្ញាតដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតទៅតាមប្រពៃណី។ឥនសាន់សុីដេត

Leave a Reply

Your email address will not be published. Required fields are marked *