ទំព័រដើម / ព័ត៌មានជាតិ / សម្ដេចហ៊ុនសែនប្រកាសថាបរទេសជេរប្រមាថកម្មករត្រូវបញ្ឈប់ពីការងារ

សម្ដេចហ៊ុនសែនប្រកាសថាបរទេសជេរប្រមាថកម្មករត្រូវបញ្ឈប់ពីការងារ

ភ្នំពេញ៖សម្តេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជាបានប្រកាសថាបរទេសមិនមែនមកឲ្យជេរប្រមាថកម្មករខ្មែរ នោះទេ កម្មករមានសិទ្ធិ ។សម្តេចបានប្រមានថាបើ រដ្ឋបាលនៅតាមរោងចក្រនានា នៅមានបន្តជេរប្រមាថកម្មករត្រូវបញ្ឈប់ពីការងារ។កម្មករ ក៍ដូចគ្នាដែរ គឺមិនអាចជេរប្រមាថអាជ្ញាធរ មន្ត្រីរាជការ រដ្ឋមន្ត្រីនោះឡើយ។សម្តេចជំរុញឲ្យខិតខំធ្វើសុខដុមនីយ៍កម្មលើវិស័យការងារដើម្បីការរីកចំរើន។សម្ដេចបានលើកឡើងក្នុងនៅព្រឹកថ្ងៃពុធនេះ ពេល អញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការនី ចំនួន ១៣,៥៤៦នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅរោងចក្រតំបន់ផ្សាសាំហាន់ ក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

ក្នុងនោះសម្តេចថាយប់នេះ Tvk នឹងចាក់រឿងឯកសារទាក់ទងនឹងដំណើរការឆ្ពោះទៅសង្គ្រោះជាតិ សង្គ្រោះជីវិតពីរបបប្រល័យពូជសាសន៍ នេះជាការបង្ហាញឲ្យឃើញពីការចងចាំព្រិត្តិការណ៍ប្រវត្តិសាស្ត្រដែលប្រជាជនកម្ពុជាត្រូវចងចាំ។ សម្តេចសង្ឃឹមថាបណ្តាទូរទស្សន៍ទាំងឡាយនិងផ្សាយបន្តផ្ទាល់ពីTVK។សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានសំដែងការកោតសរសើរអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេសដែលបានខិតខំរក្សាសន្តិសុខសុវត្ថិភាពដ៏ល្អដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ក្នុងការកម្សាន្តសប្បាយរីករាយនៅថ្ងៃបុណ្យឆ្លងឆ្នាំថ្មីៗឆ្នាំសាកល២០១៨។
សម្ដេចក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីករាយជាមួយនឹងការអភិវឌ្ឍរីកចំរើន ខណៈពេលដែលសម្តេចបានឡើងលើអគារវឌ្ឍនៈបានមើលឃើញពីភាពរីកចំរើន ទាំងឡាយនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *