ទំព័រដើម / ប្លែកៗ / លាមកមាន់ អាចជំនួសធ្បូងថ្មបាន១០ភាគរយ

លាមកមាន់ អាចជំនួសធ្បូងថ្មបាន១០ភាគរយ

លាមកមាន់អាចក្លាយជាថាមពល ជំនួសធ្បូងថ្មបាន១០ភាគរយ នេះបើតាមការឲ្យដឹង​ពីក្រុម​អ្នក​ស្រាវជ្រាវ នៅក្នុងប្រទេសអ៊ីស្រាអែល។

នៅតំបន់វាលខ្សាច់ប្រទេសអ៊ីស្រាអែល មានរោងចក្រ៣,៤ ដំណើរការដោយថា​មពលសូឡា ដែលបានមកពីការបំលែងលាមកសត្វ ឲ្យក្លាយជាថាមពលនន្ធៈ។

Amit Gross ជាអ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវទឹក Zuckerberg នៃសកលវិទ្យាល័យ Ben-Gurion ប្រទេសអ៊ីស្រាអែល បាននិយាយថា ថាមពលលាមកមាន់នេះ វាមានពណ៌ និងក្លិន ស្រដៀងកាហ្វេ វាមានសមាសធាតុស្រដៀងនឹងធ្បូងថ្មដែរ។

យោងតាមលទ្ធផលមន្ទីរពិសោធន៍ នៅភាគខាងត្បូងទីក្រុង Beersheba បានបង្ហាញថា​ថាមពល​ប្រភេទជីវម៉ាស ដែលបានមកពីលាមកមាន់នេះ មានផ្ទុកសារធាតុ​ធ្បូង​ថ្មកំរិត១០​ភាគរយ ដែលមានក្នុងប្រភេទអគ្គីសនីធម្មតា ការរកឃើញនេះ វាបានចូលរួម​ក្នុង​បេសកកម្ម​កាត់​បន្ថយឧស្មន័ផ្ទះកញ្ចក់ និងការប្រកាសអាសន្ននៃការបាត់បង់ថាមពលធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *