ទំព័រដើម / ព័ត៌មានជាតិ / សិស្សវិទ្យាល័យនៅស្រុកអង្គរជ័យ២៧នាក់ដួលសន្លប់ជាបន្តបន្ទាប់

សិស្សវិទ្យាល័យនៅស្រុកអង្គរជ័យ២៧នាក់ដួលសន្លប់ជាបន្តបន្ទាប់

 កំពតៈ សិស្សនារីនៃវិទ្យាល័យសម្តេចហ៊ុន សែនអង្គស្តុកមានទីតាំងស្ថិតក្នុងឃុំសំឡាញ ស្រុកអង្គរជ័យចំនួន២៧នាក់បានដួលសន្លប់ជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។

អធិការនគរបាលស្រុកអង្គរជ័យ លោកហ៊ន់ ប៊ុនស៊ីដេត បានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ សិស្សវិទ្យាល័យសម្តេចហ៊ុន សែនអង្គស្តុកចំនួន២៧នាក់បានដួលសន្លប់ជាបន្តបន្ទាប់ដែលតម្រូវឱ្យលោកគ្រូអ្នកគ្រូ និងមាតាបិតាបញ្ជូនចូលមន្ទីរពេទ្យបង្អែកស្រុកជាបន្ទាន់។ សិស្សរងគ្រោះទាំងអស់សុទ្ធតែនារី ដោយអ្នកខ្លះក៏ធ្លាប់ដួលសន្លប់កន្លងមកដែរ។ លោកអធិការបានបញ្ជាក់ថា បញ្ហានេះមិនទាន់រកឃើញមូលហេតុដែលនាំឱ្យកើតមានករណីដួលសន្លប់ទាំងនេះឡើយ ដោយក្រុមគ្រូពេទ្យបានធ្វើរបាយការណ៍ដាក់ជូនទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលរួចរាល់ហើយ៕ដោយ សុខ ឌីណា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *