ទំព័រដើម / សន្តិសុខសង្គម / សំណុំរឿងឧកញ៉ា ជួប ច័ន្ទ ចេញសែកអត់លុយជាង៣លានដុល្លារ តុលាការបើកសវនាការនៅថ្ងៃ១០ខែមករា

សំណុំរឿងឧកញ៉ា ជួប ច័ន្ទ ចេញសែកអត់លុយជាង៣លានដុល្លារ តុលាការបើកសវនាការនៅថ្ងៃ១០ខែមករា

ភ្នំពេញ ៖ តាមសេចក្ដីរាយការណ៍មួយពីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា នៅថ្ងៃទី១០មករាខាងមុខនេះចៅក្រមសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការលោកឧកញ៉ា ជួប ច័ន្ទ នៅក្នុងសំណុំរឿងចេញសែកអត់លុយជាង៣លានដុល្លារអោយទៅម្ចាដ់បំណុល ។

បើតាមប្រភពព័តមានបានអោយដឹងថា សវនាការនេះដឹងនាំដោយលោកចៅក្រម ហេង សុខណា ជាចៅក្រមជំនុំជំរះ និងលោកស្រី សុឺ វណ្ណនី ជាតំណាងអយ្យការអមសាលា​ដំបូង ។

សូមបញ្ជាក់ថាសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី ០៩​វិច្ឆិកា ឆ្នាំ២០១៧ បានចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ ម្ដងទៀតតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងពាក់ព័ន្ធនិងករណីលុយដល់ទៅជាង៣លានដុល្លារអាមេរិក ។


អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ១៤កញ្ញា ឆ្នាំ២០១៧កន្លងទៅបានសម្រេចដោះលែងអោយឧកញ៉ាជួប ច័ន្ទ មានសេរីភាព ត្រឡប់ទៅផ្ទះវិញវិញ បន្ទាប់​ពីលោកព្រះរាជអាជ្ញាយល់ឃើញថា សែកមួយសន្លឹកតម្លៃ១លានដុល្លារដែលភាគីដើមបណ្ដឹងបានទទួលពុំមានសុពលភាពទៀតទេ ព្រោះត្រូវបានលប់ជាស្វ័យប្រវត្តដោយដីការក្សាការពារមួយរួចទៅហើយ ។
រឿងក្ដីនេះលោក សុិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសាក​សួរលោកឧកញ៉ា ជួប ច័ន្ទ តាំងពីល្ងាចថ្ងៃទី ១៣កញ្ញា មកម្ល៉េះ ក្រោយពី​នគរ​បាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនពាក់ពន្ធការចេញមូលប្បទានប័ត្រអត់សាច់ប្រាកមួយលានដុល្លារអាមេរិក អោយទៅដៃគូររកសុីជាមួយខ្លួន ។
តាមប្រភពព័ត៍មានដំបូងបានឲ្យដឹងថា លោកឧកញ៉ា ជួប ច័ន្ទ ត្រូវបានរងនូវពាក្យបណ្តឹងរបស់លោក លីវ វុទ្ធី តំណាងឲ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោកឧកញ៉ា គឹម ហាប់ ថាបានចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន១លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៥ ។

ប្រភពបន្តថា ឧកញ៉ា ជួប ច័ន្ទ ជាប់ពាក់ពន្ធលុយកាក់រកស៊ីជាមួយគ្នា នឹងក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ប្រមាណ៣លាន៥សែនដុល្លារអមេរិក ប៉ុន្តែក្រោយមកនេះ លោកឧញ៉ា គឹម កៅ បានទារប្រាក់បំណុលនោះវិញ ។

តុលាការបានលើកឡើងថា៖ប៉ុន្តែភាគីទាំង២បានធ្វើកិច្ចព្រមព្រៀងមួយនៅចំពោះមុខមេធាវីទាំងសងខាងបញ្ជាក់អំពីសុពលភាពនៃទឹកប្រាក់ដែលរកសុីជាមួយគ្នា ទើបលោកឧកញ៉ា ជួប ច័ន្ទ ចេញសែកឲ្យទៅឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់១​លានដុល្លារ លើកទី១ ដោយបានកំណត់ឲ្យម្ចាស់បំណុលទៅបើកពីធនាគារនៅថ្ងៃទី៣០ ខែកក្កដា ២១០៧។

តាមសំណុំរឿងបានលើកឡើងថា៖ប៉ុន្តែកិច្ចព្រមព្រៀងបានបញ្ជាក់ថាសែកនោះពុំមាន​លុយទេ លុះពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែធនាគារបញ្ជាក់​ដូចគ្នាថាមូលប្បទានប័ត្រននេះគ្មានសាច់ប្រាក់ទេ ទើបភាគីលោក លីវ វុទ្ធី តំណាង​ឲ្យលោកឧកញ៉ា គឹម កៅ ប្ដឹងលោកឧកញ៉ា ជួប ច័ន្ទ តែម្ដង ។
រឿងក្ដីនេះក្រោយពីលោកព្រះរាជអាជ្ញាសាកសួរជនសង្ស័យ ជួប ច័ន្ទ និងពិនិត្យលើពាក្យបណ្ដឹងរួមទាំងឯកសារពាក់ព័ន្ធនានាទើបរកឃើញថាសែកនោះគ្មានសុពលភាពទេដោយសារវាត្រូវបានលប់ដោយដីការក្សាការពារមួយដែលគូរភាគីបានឯកភាពគ្នារួចទៅហើយ ។

តុលាការបន្តថា៖ដូច្នេះទើបលោកព្រះរាជអាជ្ញាសម្រេចដោះលែងលោកឧកញ៉ាជួប ច័ន្ទ អោយមានសេរីភាពវិញ ។ ការដោះលែងពេលនោះត្រូវបានប្រភពមួយនិយាយថាឧកញ៉ា​ជួប ចាន់ បាន​ចំណាយប្រាក់ដល់ទៅ៥មុឺនដុល្លារអោយឧកញ៉ាម្នាក់រត់ការមកអយ្យការដើម្បីអោយមានការដោះលែងនិងបញ្ចប់រឿងក្ដីនេះ ។

តែសំណុំរឿងនេះមាន​ចប់ឯណា ព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ដដែលហើយបញ្ជូនទៅចៅក្រមឈ្មោះគឹម រ័ត្ននរិន្ទ រហូតដល់ចេញដីកាបង្គាប់អោយចាប់ខ្លួនឧកញ៉ា​ជួប ចាន់ម្ដងទៀតបញ្ជូនមកសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ហើយតុលាការបានសម្រេចឃុំខ្លួនឧកញ៉ាជួប ចាន់តាំងពីពេលនោះមករហូតដល់ថ្ងៃកំណត់កាត់ទោសនៅថ្ងៃទី ១០មករា ឆ្នាំ២០១៨នេះ ៕(អុីង វុឌ្ឍិន)

Leave a Reply

Your email address will not be published. Required fields are marked *