ទំព័រដើម / សន្តិសុខសង្គម / តុលាការឃុំខ្លួនខ្មាន់កាំភ្លើងបាញ់បោះនៅខារាអូខេរ៉ុកដាក់ពន្ធនាគារបណ្តោះអាសន្ន

តុលាការឃុំខ្លួនខ្មាន់កាំភ្លើងបាញ់បោះនៅខារាអូខេរ៉ុកដាក់ពន្ធនាគារបណ្តោះអាសន្ន

ភ្នំពេញ ៖ បុរសជាខ្មាន់កាំភ្លើងដែលបានបាញ់ DJ ម្នាក់ របួសធ្ងន់ កាលពីថ្ងៃទី ២៩​វិច្ឆិកា ឆ្នាំ២០១៧ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបានហើយនិងបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៦មករាឆ្នាំ២០១៨រួចលោកចៅក្រមស៊ើបសួរក៏បានសម្រេចឃុំខ្លួនបុរសជាខ្មាន់កាំភ្លើងបណ្តោះអាសន្ន។

ជនដៃដល់ ដែលបើកការបាញ់ប្រហារ នៅកណ្តាលក្រុងភ្នំពេញនេះ ត្រូវបានសមត្ថកិច្ចអះអាងថា ឈ្មោះ ឌុច សុវណ្ណារ៉េត ហៅ រិទ្ធញាញ់ជាកូនប្រុសលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច។

មន្ត្រីនគរបាលជាន់ខ្ពស់ដដែលរូបនេះបញ្ជាក់ថា ជនសង្ស័យដែលជាមេក្លោងបាញ់ប្រហារនៅមណ្ឌលកម្សាន្ត Rock នេះ កម្លាំងសមត្ថកិច្ចកំពុងបញ្ជូនពីខេត្តឧត្តរមាន​ជ័យ មកកាន់ក្រសួងមហាផ្ទៃ ដើម្បីបន្តសួរនាំ មុននឹងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាបាញ់ប្រហារមួយ នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះឈ្មោះ បៀ សំអឿន អាយុជាង​៣០ឆ្នាំ ជា Dj ប្រចាំមជ្ឈមណ្ឌលកម្សាន្ដ Rock ដែលរបួសត្រង់កំភួនជើង និងគូទ ក្រោយពីជនដៃដល់បាញ់ចំនួន៤គ្រាប់។

ក្រោយកើតហេតុ២ថ្ងៃ ពោលគឺនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួន បក្ខពួកជនសង្ស័យ២នាក់ រួមមាន៖ ទី១ឈ្មោះ កែវ ភិរម្យ ភេទប្រុស អាយុ​៣៣ឆ្នាំ និងឈ្មោះឡ ពេជ្រសីលា ភេទប្រុស អាយុ៣៥ឆ្នាំ នៅខេត្តកំពង់ធំ។

បក្ខពួកមេក្លោងបាញ់បោះសេរីទាំង២នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ពីបទ ហិង្សាមានស្ថានទម្ងន់ទោស ។(អុីង វុឌ្ឍិន)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *