ទំព័រដើម / ប្លែកៗ / ពិធីបុណ្យពណ៌ ក្នុងប្រទេសកូឡុំប៊ី

ពិធីបុណ្យពណ៌ ក្នុងប្រទេសកូឡុំប៊ី

ពិធីបុណ្យពណ៌ប្រចាំឆ្នាំ ដែលមានដើមកំណើត​មកពីតំបន់ Andean ភាគខាងត្បូង​អាមេរិក តំបន់ទន្លេ Amazon និងតំបន់មហាសមុទ្រ Pacific ត្រូវបានប្រារព្ធធ្វើឡើង​កាលពី ថ្ងៃសៅរ៍ ទី៦ កន្លងទៅនេះ នៅទីក្រុង Pasto ភាគឥសាន្តប្រទេសកូឡុំប៊ី។

ពិធីបុណ្យនេះ មានរយៈពេល២ថ្ងៃ ហើយអង្គការ UNESCO បានឲ្យឈ្មោះថា Masterpiece of Oral នឹងបានដាក់បញ្ចូលជាសម្បិត្តបេតិកភណ្ឌមនុស្សជាតិ កាលពីឆ្នាំ២០០៩។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺអ្នកចូលរួមស្លៀកពាក់ពណ៌ស និងពណ៌ខ្មៅ ជាពិសេសគឺពណ៌ចំរុះ ដែលតំណាងឲ្យវប្បធម៌ផ្សេងៗ។

នៅក្នុងថ្ងៃទី១ រឺថ្ងៃស ក្រុមសិល្បៈពាក់ព័ន្ធ​ត្រូវតុបតែងខ្លួនដោយសម្លៀក​បំពាក់ចំរុះ​ពណ៌ ហើយដើរដង្ហែរក្បួនរយៈពេល៦ម៉ោង។ ចំពោះថ្ងៃទី២ រឺថ្ងៃខ្មៅ អ្នកចូលរួមត្រូវ​គូសពណ៌ខ្មៅនៅលើផ្ទៃមុខ ដើម្បីរំលឹកដល់ការរំដោះ នៃទាសករ៕

Leave a Reply

Your email address will not be published. Required fields are marked *