ទំព័រដើម / ព័ត៌មានសំខាន់ៗ / បុរសកម្មករធ្វើប្រទីបលង់ទឹកបាត់៣ថ្ងៃទើបតែប្រទះឃើញស្លាប់

បុរសកម្មករធ្វើប្រទីបលង់ទឹកបាត់៣ថ្ងៃទើបតែប្រទះឃើញស្លាប់

ភ្នំពេញ : ប្រជាពលរដ្ឋអ្នកនេសាទត្រីតាមដងទន្លេមេគង្គក្រោមប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតនិងហែមក៏បង្កការភ្ញាក់ផ្អើលប្ដឹងសមត្ថកិច្ចចុះមកត្រួតពិនិត្យសពកើតហតុ កាលវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០១៧នៅចំណុចកំពង់ដរតាព្រហ្ម តាមផ្លូវបេតុង ស្ថិតនៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះសពមានឈ្មោះ ស្រេង គីមហួយ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករធ្វើប្រទីបសំរាប់រដូវអ៊ុំទូកប្រពៃណីខ្មែរស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅបានតាមសំដីបុរសឪពុកបង្កើតសពមានឈ្មោះ អឿង គីមហួត ភេទប្រុស អាយុ៥០ឆ្នាំមុខរបររត់ម៉ូតូរឺុកម៉កកង់បីបានប្រាប់អ្នកយកពត៍យើងថាដោយកាលវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០១៧កូនប្រុសគាត់បានទៅធ្វើជាកម្មករធ្វើប្រទីបរដូវអ៊ុំទូកសំពេះព្រះខែនៅចំណុចផែថ្ម ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពេលកំពង់ធ្វើការស្រាប់តែមានមេឃធ្លាក់យ៉ាងខ្លាំងក៏មេជាងប្រាប់អោយឈប់សំរាកសិនហើយកម្មករផ្សេងទៀតរួមនិងកូនប្រុសគាត់បានចុះលេងនិងហែទន្លេសាបតែត្រូវទឹកហូរខ្លាំងគួចយកទៅបាត់ហើយក៏នាំគ្នាតាមរកតែមិនឃើញហើយក៏បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ ។

បុរសជាឪពុកបានបន្តថាសពថ្ងៃគាត់មានកូនចំនួន៣នាក់ប្រុស២ស្រី១ហើយលុះមកដល់ព្រឹកនេះសមត្ថកិច្ចក៏បានទូរស័ព្ទថាប្រទះឃើញសពបុរសម្នាក់នៅកំពង់ដរតាព្រហ្មក្រោយមកក៏គាត់ចុះមកមើលកន្លែងកើតហេតុទើបពិតប្រាកថាជាកូនប្រុសបង្កើតគាត់ពិតប្រាកដមែននិងស្នើសុំសមត្ថកិច្ចនិងមិនប្ដឹងផ្ដល់អ្វីគ្រាន់តែសុំយកសពកូនប្រុសទៅយកទៅបូជានៅវត្តរស្សីស្រស់ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅដើម្បីបូជានៅរសៀលនេះហើយ​ទប់ចិត្តមិនបានទេដោយកូនប្រុសទី៣ស្លាប់ស្រស់ៗពេកហើយមិនទាន់មានប្រពន្ធទេសព្វថ្ងៃនៅលីវ ។

សមត្ថកិច្ចបានប្រាប់ថាដោយប្រជាពលរដ្ឋអ្នកនេសាទត្រីតាមទូកប្រទះឃើញសពបុរសម្នាក់ស្លៀកខោលីអូពណ៍ក្រហមអណ្ដែតនៅមាត់ច្រាំងមេគង្គហើយក៏ទូរស័ព្ទប្ដឹងអាជ្ញាធរយើងក៏ទៅចុះត្រួតពិនិត្យសពពេលចុះទៅដល់កន្លែងកើតហេតុដោយមានការសង្ស័យថាមានក្រុមគ្រួសារផ្សប់ផ្សាយបាត់កូនប្រុសតាំងពី៣ថ្ងៃមុនមកម្ល៉ះហើយក៏សមត្ថកិច្ចយើងទំនាក់ទំនងតាមរយះទូរស័ព្ទទៅក្រុមគ្រួសារដែលប្រកាសហើយបុរសម្នាក់ថាជាឪពុកសពបាន​អាះអាងថាជាកូនប្រុសបង្កើតដែលបានបាត់ខ្លួនប៉ុន្មានថ្ងៃមុនបានស្នើសុំសមត្ថកិច្ចមិនប្ដឹងអោយត្រួតពិនិត្យកោសល្យវិច្ឆ័យទេគ្រាន់តែសុំអោយសមត្ថកិច្ចជួយចេញលិខិតមរណ:ភាពដើម្បីយកទៅបូជានៅវត្តរស្សុីស្រស់ក្នុងខណ្ឌច្បារអំពៅ ។(គួន ចំរើន)

ឪពុកជនរងគ្រោះមករាយការណ៍ជូនសមត្ថកិច្ច

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *