ទំព័រដើម / សន្តិសុខសង្គម / ឃាត់ខ្លួនបុរសម្នាក់សង្ស័យរំលោភស្រ្តីមេម៉ាយដេកម្នាក់ឯងចូលច្របាច់កសន្លប់រួចរំលោភ

ឃាត់ខ្លួនបុរសម្នាក់សង្ស័យរំលោភស្រ្តីមេម៉ាយដេកម្នាក់ឯងចូលច្របាច់កសន្លប់រួចរំលោភ

ភ្នំពេញ៖តាមសេចក្តីរាយការណ៍បានបញ្ជាក់ថាកម្លាំង​​សមត្តកិច្ចបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​ ពាក់ពន្ធ​ករណីរំលោភ​សេពសន្ថវៈ​ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ មករា ២០១៨ នៅ​ចំណុច​ភូមិ​ស្រែ​ពោធិ៍ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។
សមត្ថកិច្ចអះអាងថាជនសង្ស័យឈ្មោះ​ សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​.ឃុំ​ខាងលើ ។ មុនឃាត់ខ្លួនជនសង្ស័យបាន​ធ្វើ​សកម្មភាព​លូនចូល​ក្នុងផ្ទះ​ជន​រង​គ្រោះ ហើយស្ទុះទៅច្របាច់​.​ក នាង រហូត​ដល់​សន្លប់បាត់បង់ស្មារតី រួច​ចាប់ផ្តើមរំលោភ​សេពសន្ទវៈ (​អ្នក​មេម៉ាយ​) អាយុ៣១ ឆ្នាំ​បាន​សម្រេចដល់គោលដៅ ដែលកំពុង​ដេក​ក្នុងផ្ទះ​ម្នាក់​ឯង ។

សមត្ថកិច្ចបន្តថាពេល​ធ្វើ​សកម្មភាព​បានសម្រេចហើយជនសង្ស័យ​ក៏​រត់គេច​ខ្លួនបាត់ទៅ ។ លុះដល់​នាងដឹងខ្លួន​​ក៏​បាន​ប្តឹងសមត្ថកិច្ច​ ទើបឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្តង ។ នៅ​ចំពោះ​មុខសមត្ថកិច្ច​ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួនពិតជាបានរំលោភសេពសន្ទវៈ លើស្ត្រីអ្នកមេម៉ាយមែន ។ គេបានជាដាច់ចិត្តចូលទៅ​បើក​មុងរំលោភនាង ដោយសារតែស្រ្តីអ្នកមេម៉ាយនេះហាក់ដូចជា ចេះតែបង្ហាញអាកប្បកិរិយាធ្វើឲ្យខ្លួនទ្រាំមិនបាន ។

សមត្ថកិច្ចបានអះអាងថាប៉ុន្តែនៅពេលចូលទៅធ្វើសកម្មភាព នាងបានរើបម្រះ មិនព្រមប្រគល់ខ្លួនឲ្យតាមសម្រួលទេ ។ទើបគេច្របាច់.កឲ្យសន្លប់ ហើយក៏រំលោភជនរងគ្រោះ​ ទីបំផុតត្រូវបានចាប់ខ្លួន។ ជនសង្ស័យត្រូវបានសមត្តកិច្ចកសាងសំណុំរឿង បញ្ជូន​​កាន់ទៅ​សាលាដំបូង​ខេត្ត​​តាកែវ តាមនីតិវិធី ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *