ទំព័រដើម / ប្លែកៗ / មុខរបរលក់ជន្លេនអោយអ្នកនេសាទត្រីនៅភូមិឆ្នុកទ្រូ

មុខរបរលក់ជន្លេនអោយអ្នកនេសាទត្រីនៅភូមិឆ្នុកទ្រូ

ខេត្តកំពង់ឆ្នាំង៖ អ្នកប្រកបមុខរបរលក់ជន្លេននៅមាត់កំពង់ក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បានអោយដឹងថា៖ ជន្លេនឆ្នាំនេះលក់ចេញអោយអ្នកនេសាទត្រី ក្នុង១គូឡូថ្លៃ ៧ពាន់រៀលថ្លៃជាងឆ្នាំមុនដែលលក់ចេញថ្លៃតែ៥ពាន់រៀលទៅ៦តែ តែឆ្នាំនេះអ្នករកជន្លេនរកមិនសូវបានទើបមានការល់ថ្លៃជាងឆ្នាំមុន។

ស្ត្រីម្នាក់ សោម សុភាន់ រស់នៅក្នុងភូមិឆ្នុកទ្រូ កំពុងអង្គុយលក់ជន្លេននៅមាត់កំពុងភូមិឆ្នុកទ្រូ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨នេះបានអោយដឹងថា៖ គាត់បានប្រកបមុខរបរលក់ជន្លេននេះជាង១០ឆ្នាំមកហើយ ក្រោយពីមុខរបរធ្វើស្រែរួច។ មុខរបរលក់ជន្លេននេះលក់បាន៦ខែ គឺចាប់ផ្តើមលក់ពីខែមិថុនា និងបញ្ចប់នៅចុងខែមករានេះ  ចំណែកជន្លេ នក្នុងឆ្នាំនេះលក់ចេញ១គីឡូថ្លៃ៧ពាន់រៀល និងទិញចូលថ្លៃតែ៤ពាន់រៀលប៉ុណ្ណោះ។

ស្រ្តីឈ្មោះ សោម សុភាន់ បានបន្តថា៖ រៀងរាល់ឆ្នាំគាត់បានទៅទិញជន្លេនពីអ្នកស្រុកភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរមកលក់  តែពេលខ្លះគាត់បានទូរសព្ទ័អោយគេដឹកជន្លេនមកអោយដល់ផ្ទះតែម្តង។ ចំណែកការទទួលជន្លេនមកលក់នេះ បាត់ភ្នែកគី ឡូច្រើនណាស់ គឺជន្លេន១០០គីឡូ បាត់អស់៤០គីឡូ ព្រោះថាបើយើងទិញយកមកលក់ទុកតែ១ថ្ងៃ គឺពេលជន្លេនដែលស៊ីដីពេលវាជុះអាច់អស់ គឺនឹងស្រកបាត់ភ្នែកគីឡូជាមិនខានឡើយ  ហេតុនេះហើយទើបការលក់ជន្លេនចេញត្រូវថ្លៃបន្តិចទើបបានចំណេញ។

ស្តី្រម្នាក់ទៀតជាអ្នកលក់ជន្លេនដូចគ្នា បានអោយដឹងថា៖ អ្នកនេសាទដាក់លាន់អន្ទុង និងអ្នករាយសន្ទូច គឺជាម៉ូយរបស់ពួគាត់ ដែលក្នុ១ថ្ងៃៗគាត់អាចលក់ជន្លេនបានពី២គីឡូទៅ៥គីឡូតែប៉ុណ្ណោះហើយអ្នកលក់ជន្លេនដូចគ្នានេះ មានចំនួនតែ៤គ្រួសាតតែប៉ុណ្ណោះនៅមាត់កំពង់ភូមិឆ្នុកទ្រូនេះ  ហើយមុខរបរនេះគ្រាន់តែជាមុខរបរបន្ទាប់បន្សំ ពីមុខរបរធ្វើស្រែប្រាំង និងចំការតែប៉ុណ្ណោះ។ ដោយឡែកគាត់បានដឹងថា៖ជន្លេញធំនួនទៀតត្រូវបានឈ្មួញកណ្តាលទិញយកទៅលក់នៅប្រទេសវៀតណាម ដែលឮគេប្រាប់ថា វៀតណាមគេយកជន្លេនធំៗទៅវះងៀតលក់ ឬទិញអោយចំណីមាន់ទា។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំកន្លងមកនៅក្នុងរដូវវស្សា អ្នកស្រុកក្នុងឃុំទឹកហូត មាន២ទៅ៣ភូមិ បាននាំគ្នាទាំងចាស់ទាំងក្មេងដើរជីកជន្លេនតាមវាលស្រែលក់ ទៅ៦ អោយឈ្មួញកណ្តាលដឹកយកទៅលក់បោះអោយម៉ូយតាមស្រុកខេត្តមួយចំនួនទៀត ដោយអ្នកជីកជន្លេនដោយផ្ទាល់លក់ចេញបានក្នុង១គីឡូតែ២៥០០ ទៅ៣០០រៀលតែប៉ុណ្ណោះ  ចំ ណែកឈ្មួញកណ្តាលលក់ចេញវិញ១គីឡូថ្លៃ៤០០០រៀល ផាត់សោយហ៊ុយដឹកជញ្ជូនអាចចំណេញក្នុង១គីឡូបាន៥០០រៀល ៕   ( ឈៀង ថារិទ្ធ )

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *