ទំព័រដើម / សន្តិសុខសង្គម / បញ្ជូនប៉ូលិសស័ក្តិ៤ដែលប្រើហិង្សាធាក់ប៉ូលិសអត់ស័ក្តិមកដល់តុលាការ

បញ្ជូនប៉ូលិសស័ក្តិ៤ដែលប្រើហិង្សាធាក់ប៉ូលិសអត់ស័ក្តិមកដល់តុលាការ

ភ្នំពេញ៖មន្រ្តីនគរបាលស្នងការរាជធានីភ្នំពេញបាននាំខ្លួននគរបាលឈ្មោះ សៅ បញ្ជាអាយុ៣៣ឆ្នាំជាអ្នកប្រើហិង្សាធាក់ទៅលើជនរងគ្រោះឈ្មោះអឿ ចំណាន បានមកដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរបន្ទាប់ពីបានប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី​៩ខែមករាឆ្នាំ២០១៨នៅចំណុចស្តុកត្រឡូកបែកក្នុងខណ្ឌសែនសុខ។

ជនសង្ស័យ ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ មានតួនាទីជាអនុប្រធានការិយាល័យនៃនាយ កដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ លើកជើងធាក់មន្ដ្រីចរាចរ​ណ៍ទាំងគ្នាលុតជង្គង់លើកដៃពីរសំពះអង្វរ។

ពេលនាំខ្លួនឡើងតុលាការនគរបាលជាប់សង្ស័យត្រូវបានដាក់ខ្នោះដៃក្នុងករណីប្រើអំពើហិង្សា ។សមត្ថកិច្ចស្នងការបានលើកឡើងថានគរបាលសង្ស័យរូបនេះ បានបើក​រថយន្ដម៉ាក Ford ពាក់ស្លាក លេខភ្នំពេញ 2AC-9099 ដោយបំពានច្បាប់ចរាចរណ៍ផ្លូវគោក ហើយត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យា​នោះឃាត់ដើម្បីសួរនាំ។

តែត្រូវ លោកប៉ូលីស សៅ បញ្ញា ខឹង រហូតចុះពីលើរថយន្ដ ទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូងមួយជើង ផ្ងាទៅក្រោយ។​ ប្រភពបន្តថា មន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយ​ជើងចំកណ្ដាល​ដើមទ្រូងនោះ ឈ្មោះ អឿន ចំណាន។

ការឃាត់ខ្លួនជនសង្ស័យនេះក្រោយបែបធ្លាយវីដេអូ ករណីខាងលើ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចេញបញ្ជាអោយចាប់ខ្លួន និងបញ្ជូនជនសង្ស័យខាងលើ ទៅកាន់តុលាការនៅថ្ងៃស្អែកដោយគ្មានការលើកលែងឡើយ ។ពេលតុលាការកំពុងសាកសួរជនសង្ស័យដៃដល់និងម្ចាស់ជើងឥតស្រមោលម្នាក់នេះនៅឡើយ៕(អុីង វុដ្ឍិន)

Leave a Reply

Your email address will not be published. Required fields are marked *