ទំព័រដើម / ព័ត៌មានជាតិ / ប្រមុខរដ្ឋាភិបាលមេគង្គ-ឡានឆាងបានឯកភាពបង្កើតមជ្ឈមណ្ឌល សំខាន់ចំនួនបី

ប្រមុខរដ្ឋាភិបាលមេគង្គ-ឡានឆាងបានឯកភាពបង្កើតមជ្ឈមណ្ឌល សំខាន់ចំនួនបី

ភ្នំពេញ៖ប្រមុខរដ្ឋាភិបាលមេគង្គ-ឡានឆាងឯកភាពបង្កើតមជ្ឈមណ្ឌល សំខាន់ចំនួនបីដើម្បីពង្រឹង​កិច្ចសហការរវាងចិននិងប្រទេសតាមដងទន្លេមេគង្គ។

ក្នុងពិធីសន្និសិទកាសែតបញ្ចប់កិច្ចប្រជុំកំពូលលើកទី២នៅយប់ថ្ងៃទី១០មករាឆ្នាំ២០១៨នេះនៅអគារវិមានសន្ដិសន្ដិភាពនាក្រុងភ្នំពេញសម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពុជានិងជាសហប្រធានកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងបានមានប្រសាសន៍ថា៖យើងស្វាគមន៍ចំពោះសមិទ្ឋផលជាក់ស្ដែងជាលក្ខណៈស្ថាប័ននៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងដូចជាការបង្កើតនិងការបើកអោយប្រើប្រាស់នូវមជ្ឈមណ្ឌលកិច្ចសហប្រត្តិការធនធានទឹក,មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានមេគង្គឡានឆាង,មជ្ឈមណ្ឌលសកលនៃការសិក្សាទន្លេមេគង្គនិងដំណើរការនៃមូលនិធិពិសេសរបស់កិច្ចសហប្រតិបត្តិការមេគង្គឡានឆាង។

ជាមួយគ្នានេះប្រមុខរដ្ឋាភិបាលមេគង្គឡានឆាងបានប្រកាសពីកិច្ចខិតខំប្រឹងប្រែងបន្ដអនុវត្ដស្មារតីកិច្ចសហប្រតិបត្តិការមេគង្គឡានឆាងដែលជាកិច្ចបើកចំហរបរិយាប័ន្ននិងការបំពេញបន្ថែមជាមួយនឹងវិស័យអាទិភាពនៃការកសាងសហគមន៍អាស៊ានកិច្ចសហប្រតិការអាស៊ាន-ចិននិងសហថាមភាពជាមួយក្របខណ្ឌកិច្ចសហប្រតិបត្ដិការក្នុងតំបន់ដែលមានស្រាប់ផងដែរ។​

ឯប្រមុខរដ្ឋាភិបាលចូលរួមប្រជុំកំពូលមេគង្គឡានឆាងលើក២នៅថ្ងៃនេះនៅវិមានសន្ដិភាពក្រុងភ្នំពេញរួមមានសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាំង (Li Keqiang) នាយករដ្ឋ​មន្រ្តីនៃសាធារ​ណ​រ​ដ្ឋប្រជាមានិតចិនជាសហប្រធាន។លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  ។លោក មិន ស្វេ (Myint Swe) អនុប្រធានាធិបតីនៃសាធារណរដ្ឋសហភាពភូមា ។លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និង លោកង្វៀន សួនហ្វ៊ុក (Nguyen ​Xuan Phuc)  នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះបាន អនុម័ត ឯកសារចំនួន៤ ដូចការរំពឹងទុកតាមសេចក្ដីប្រកាសក្រសួងការបរទេសកម្ពុជាហើយឯកសារទាំង៤នោះដូចខាងក្រោម ៖១. សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២,២. ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង​ ២០១៨-២០២២និង៣.    បញ្ជីរួមនៃគម្រោងកិច្ចសហប្រតិបត្តិការដំណាក់កាលទី២ និង៤. របាយការណ៍នៃក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦ ។នៅមុនពេលបញ្ចប់កិច្ចប្រជុំនេះ មានពិធីផ្ទេរតួនាទីប្រធានទៅប្រទេសឡាវ ផងដែរ​ ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *