ទំព័រដើម / នយោបាយ / សម្ដេចហ៊ុនសែនប្រគល់”ច្រវា”ជានិមិត្តិរូបកិច្ចសហការមេគង្គឡានឆាងដល់នាយករដ្ឋមន្ដ្រីឡាវ

សម្ដេចហ៊ុនសែនប្រគល់”ច្រវា”ជានិមិត្តិរូបកិច្ចសហការមេគង្គឡានឆាងដល់នាយករដ្ឋមន្ដ្រីឡាវ

ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្ដ្រីកម្ពូជានៅយប់ថ្ងៃទី១០មករានេះបានប្រគល់”ច្រវា”សម្រាប់អុំទូកជានិមិត្តិរូបកិច្ចសហការមេគង្គឡានឆាងដល់លោកថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលនឹងត្រូវធ្វើជាសហប្រធានប្ដូរវេននៃកិច្ចប្រជុំកំពូលមេគង្គឡានឆាង។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះលទ្ធផលដែលទទួលបាន ពីកិច្ចប្រជុំលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេល២ឆ្នាំនេះ។ឯច្រវាអុំនេះជានិមិត្តរូបដោយសារប្រទេសតាមដងទន្លេមេគង្គនិងឡានឆាងនេះបានប្រើប្រាស់ទូកជាមធ្យោបាយក្នុងការរស់នៅផងដែរ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំ នារាត្រីថ្ងៃទី១០ មករាឆ្នាំ២០១៨  នៅវិមានសន្តិភាព សម្ដេចតេជោ មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះសម្រេចបានលទ្ធផលយ៉ាងពេញចិត្ត ។ កិច្ចប្រជុំថ្ងៃនេះបានពិនិត្យឡើងវិញ នូវវឌ្ឍនភាពដែលសម្រេចបានចាប់ពីកិច្ចប្រជុំលើកទី 1 នៅទីក្រុងសាន់យ៉ា សាធារណរដ្ឋប្រជាមានិតចិន កាលពីខែ មីនាឆ្នាំ 2016 កន្លងទៅ ។ នៅក្នុងថេរវេលាមិនដល់ 2 ឆ្នាំផង យើងបានជំរុញយន្តការអនុតំបន់ថ្មីនេះគឺជាគម្រោងកិច្ចប្រតិបត្តិការពេញលេញមួយ ។

ចំពោះសមត្ថភាពស្ថាប័ន យើងកសាងបាននូវរចនាសម្ព័ន្ធប្រតិបត្តិការការងារពហុស្រទាប់និងយន្តការអនុវត្តដែលមានលក្ខណៈរឹងមាំនិងពេញលេញហើយយើងក៏មានទំនុកចិត្តយ៉ាងមុតមាំថាយន្តការទាំងនេះ នឹងជំរុញឲ្យប្រទេសជាសមាជិកទាំង 6 អាចធ្វើដំណើរបានកាន់តែលឿនឆ្ពោះទៅរកគោលដៅ នៃការប្រែក្លាយកិច្ចសហប្រតិបត្តិ មេគង្គឡាងឆាង ជាសហគមន៍មួយ ដែលមានអនាគត សន្តិភាព និងវិបុលភាពរួមគ្នា ។ ក្នុងចំណោមបណ្ដាយន្តការនានា យើងបានបង្កើតឡើងនៅលេខាធិការដ្ឋានអង្គភាពសម្របសម្រួលថ្នាក់ជាតិនៅក្នុងប្រទេសជាសមាជិកទាំង 6 និងបានជំរុញក្រុមការងាររួម សម្រាប់ វិស័យអាទិភាពសំខាន់ៗ នៃសហប្រតិបត្តិការឲ្យមានសកម្មភាពរស់រវើក ។

បណ្ដាស្ថាប័នមួយចំនួនផ្សេងទៀត ក៏នឹងត្រូវបានបង្កើតឡើងផងដែរ ដើម្បីជួយគាំទ្រដល់កិច្ចសហការមេគង្គឡានឆាង រួមមានជាអាទិ៍ មជ្ឈមណ្ឌល សហប្រតិបត្តិការ ធនធានទឹក ,មណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថាន មេគង្គឡានឆាង និងមជ្ឈមណ្ឌលសិក្សាទន្លេមេគង្គ សាកល។យើងក៏សូមសម្ដែងសេចក្ដីរីករាយផងដែរចំពោះវឌ្ឍនភាពជាសារវន្ត ដែលសម្រេចបាន នៅក្នុងការអនុវត្តបញ្ជីរួម នៃគម្រោងឆាប់ទទួលផលភ្លាមៗ ទាំង 45 ដែលត្រូវបានកំណត់នៅក្នុង កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាងលើកទី១ និងនិងគំនិតផ្ដួចផ្ដើម 13 ផ្សេងទៀតដែលសាធារណរដ្ឋ ប្រជាមានិតចិន បានដាក់ស្នើនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសនៃកិច្ចប្រជុំកំពូលមេគង្គឡានឆាងលើកទី 2 ។

ក្នុងការដាក់ចេញឲ្យអនុវត្តនូវមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង របស់ សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទ្រទ្រង់បណ្ដាគម្រោងខ្នាតតូចនិងមធ្យម , យើងបានកត់សម្គាល់ប្រកបដោយក្ដីសោមនស្សនិងពេញចិត្តថា គម្រោងទាំង 132 ក្នុងក្រុមគម្រោងដំណាក់កាលទី 1 ដែល ទ្រទ្រង់ដោយមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គឡានឆាងឆ្នាំ 2017 ត្រូវបានអនុវត្តជាលំដាប់យ៉ាងខ្ជាប់ខ្ជួន។ បន្ថែមលើចលនាការរីកលូតលាស់ប្រសើរនេះ នៅក្នុងកិច្ចប្រជុំថ្ងៃនេះ ពួកយើងបានឈានដល់ការសម្រេចបាននូវកុងសង់ស៊ីស និងអនុម័តឡើង នូវឯកសារសំខាន់ៗចំនួន 2 , គឺ១ សេចក្ដីីថ្លែងការណ៍ ទីក្រុងភ្នំពេញ នៃកិច្ចប្រជុំថ្នាក់ដឹកនាំឬការមេគង្គឡានឆាងលើកទី 2 និងពីផែនការសកម្មភាព 5 ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង 2018 -2022។

អារម្មណ៍យើងក៏បានកត់សម្គាល់នូវបណ្ដាគម្រោងដំណាក់កាលទី 2 ដែលទ្រទ្រង់ដល់មូលនិធិពិសេស កិច្ចការប្រវត្តិការមេគង្គឡានឆាង ឆ្នាំ 2018 និងរបាយការណ៍វឌ្ឍនភាព របស់ក្រុមការងាររួមទាំង 6 តាមវិស័យអាទិភាពសំខាន់ ។ ជាសរុបមកយើងមានមោទនភាពចំពោះរាល់សមិទ្ធផលសម្រេចបាន ជាក់ស្ដែង ហើយ ក៏ទន្ទឹងមើលកបដោយសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគតនៃកិច្ចសហប្រតិការមេគង្គឡានឆាងនេះជាមួយនឹងការកត់សម្គាល់ទាំងនេះខ្ញុំក៏សូមផ្តល់ជាព័ត៌មានថាកម្ពុជាបានបញ្ចប់អាណត្តិភាពជាសហប្រធានរយៈពេលពីរឆ្នាំជាមួយសាធារណរដ្ឋប្រជាមានិតចិនដែលជាសហប្រធានអចិន្ត្រៃយ៍ហើយថ្ងៃនេះខ្ញុំបានប្រគល់អាណត្តិភាពជាប្រធាន ទៅកាន់សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ។

ឥឡូវនេះចំណុចទាំងនេះខ្ញុំគួរទៅបញ្ជាក់ថាសាធារណរដ្ឋប្រជាមានិតចិនគឺជាសហប្រធានអចិន្ត្រៃយ៍ ហើយបណ្ដាលប្រទេសមេមេគង្គ គឺជាសហប្រធានប្តូវេន ដោយសារតែឡានឆាង គឺជាទន្លេនៅក្នុងទឹកដីចិនតែ១ ឯទន្លេមេគង្គត្រូវឆ្លងកាត់ប្រទេសទាំង 5 ដូច្នេះយើងចែកគ្នាធ្វើសហប្រធានជាមួយនឹងសហប្រធានអចិន្ត្រៃយ៍ គឺសាធារណរដ្ឋប្រជាមានិត ។

យើង ថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះតួនាទីដឹកនាំ ក្នុងការពន្លឿន របៀបវារៈ កិច្ចសហប្រតិបត្តិការមេគង្គ ឡានឆាង ឬក៏ដូចជាចំពោះ ការគាំទ្រឥតងាករេ លើភាពជាសហប្រធានរបស់កម្ពុជា ក្នុងអំឡុងពេល 2 ឆ្នាំកន្លងមកនេះ ។

ចំណែកលោកថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍តាមរយៈអ្នកបកប្រែថា៖”រដ្ឋាភិបាលឡាវនឹងខិតខំប្រឹងប្រែងដើម្បីផែនការសហការរបស់ខ្លួនបន្ដថែមនិងដើម្បីជោគជ័យរួមនៃបណ្ដាលប្រទេសតាមដងទន្លេមេគង្គនិងឡានឆាង”។ក្រោយពេលទទួលបានច្រវាជានិមិត្តរូបមកលោកនាយករដ្ឋមន្ដ្រីបានវាមកអុំលេង(អុំគោក)ច្រើនដងបានធ្វើអោយថ្នាក់ដឹកនាំនិងមន្ដ្រីចូលរួមនាំគ្នាផ្ទុះសំណើចក្នុងអង្គពិធីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *