ទំព័រដើម / Uncategorized / តុលាការផ្តន្ទាទោសស្ត្រីម្នាក់រឿងជេរសម្តេចតាមហ្វេសប៊ុកដាក់ពន្ធនាគារ១ឆ្នាំនឹងពិន័យជាប្រាក់១លានរៀលចូលថវិការដ្ឋ

តុលាការផ្តន្ទាទោសស្ត្រីម្នាក់រឿងជេរសម្តេចតាមហ្វេសប៊ុកដាក់ពន្ធនាគារ១ឆ្នាំនឹងពិន័យជាប្រាក់១លានរៀលចូលថវិការដ្ឋ

ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៉ី ថាវរៈ បានប្រកាសសាលក្រម
ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហ៉ិន វ៉ាន់ស្រីពៅ ហៅ ហេង លក្ខិណា អាយុ៣៧ឆ្នាំ ដាក់ពន្ធនាគារ១ឆ្នាំនឹងពិន័យជាប្រាក់១លានរៀលចូលថវិការដ្ឋ ក្រោមការចោទ​ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាមមាត្រា​៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

កាលពីរសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៧អនុរក្សពន្ធនាគារព្រៃសម២ បានបញ្ជូនស្ត្រីជនជាប់ចោទម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកសវនាការជំនុំជម្រះ ករណីចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ តាមបណ្តាញសង្គមហ្វេសប៊ុក ថាសុទ្ធតែជា ឃាតកសម្លាប់បណ្ឌិត កែម ឡី។

ស្ត្រីរូបនេះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ នៅបេនឡាន រិទ្ធិមុនី បន្ទាប់ពី​រូបនាងបានបង្ហោះ​វីដេអូតាមគណនីហ្វេសប៊ុកឈ្មោះ ហេង លក្ខិណា កាលពីថ្ងៃទី៩ ខែកក្កដា ដោយ​ចោទ​សម្តេច ហ៊ុន សែន និង​ក្រុមគ្រួសារ​ថា សុទ្ធតែជា​ឃាតក ក្នុងអំឡុងពេល​នាង កំពុងស្ថិត​ក្នុង​ពិធីបុណ្យ​រំលឹកខួប​មួយឆ្នាំ នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​នយោបាយ ដែល​រៀបចំឡើង​នៅ​ភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។
​នាងបាន​និយាយ​ក្នុង​វីដេអូ​នោះថា​៖«​លោក ហ៊ុន សែន ហ្នឹងហើយ គ្រួសារ​គាត់​ហ្នឹងហើយ កូនចៅ​របស់គាត់ អ្នកណា​ក៏​ជា​ឃាតក​ដែរ​។ គ្រួសារ​គាត់​ហ្នឹង អ្នកណា​ក៏​ប្រឡាក់​ឈាម​លោក បណ្ឌិត កែម ឡី ដែរ​»។

ស្ត្រីជាប់ចោទបានបដិសេធថា ខ្លួនពុំបាន ប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែខ្លួនពិតជាបានបង្ហោះវីដេអូក្នុងហ្វេសប៊ុកមែន តែខ្លួនគ្មានចេតនានិយាយបែបនេះទេ ដោយសារតែកំហឹងមួយពេល ក៏ចេះតែនិយាយៗទៅជាចុងក្រោយ សូមអោយតុលា​ការបន្ធូរបន្ថយទោស៕(អុីង វុឌ្ឍិន)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *