ទំព័រដើម / ព័ត៌មានសំខាន់ៗ / រដ្ឋមន្រ្ដីក្រសួងសាធារណការប្រកាសថាជប៉ុនផ្ដល់ប្រាក់កម្ចី៥០០លានដើម្បីពង្រីកផ្លូវជាតិលេខ៥

រដ្ឋមន្រ្ដីក្រសួងសាធារណការប្រកាសថាជប៉ុនផ្ដល់ប្រាក់កម្ចី៥០០លានដើម្បីពង្រីកផ្លូវជាតិលេខ៥

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ចូន បានចាត់ទុកផ្លូវជាតិលេខ៥គឺជាផ្លូវសរសៃឈាម មួយយ៉ាងសំខាន់ក្នុងការជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបានតភ្ជាប់ការដឹកជញ្ជូនទៅកាន់ប្រទេស ជិតខាង។

            ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិ លេខ៥ ភាគខាងត្បូង ព្រែកក្ដាមធ្លាម្អមនៅថ្ងៃទី១០ ខែមករានេះ នៅទីស្ដីការក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ចូនបានមានប្រសាសន៍ថា ផ្លូវនេះ គឺជាផ្លូវសំខាន់ណាស់គឺជាផ្លូវហាយវ៉េអាស៊ានលេខ១ ដែលតភ្ជាប់ពីប្រទេសថៃ ភូមា មកកម្ពុជា និងប្រទេសវៀតណាម ដែលជាផ្លូវសេដ្ឋកិច្ចយ៉ាងសំខាន់ សម្រាប់ធ្វើដំណើរឆ្លងកាត់ដឹកជញ្ជូនកសិផល ទំនិញគ្រប់ប្រភេទទៅកាន់កំពង់ផែក្រុងព្រះសីហនុ និងទៅកាន់ប្រទេសជិតខាង ជាពិសេសគឺជាផ្លូវសរសៃឈាមដ៏ធំ និងមានសារៈសំខាន់ក្នុងការធ្វើឱ្យ សេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍរីកចម្រើនថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងនេះ ប្រើរយៈ ពេល៤ឆ្នាំក្នុងការសាងសង់ ហើយការស្ថាបនាផ្លូវAC គឺធានាក្នុងរយៈពេល១០ឆ្នាំ ទើបអ៊ុតបន្ថែមពីលើ មួយជាន់ទៀត ដើម្បីធានាការប្រើប្រាស់ជាប់បានយូរ។

  លោក Takuji Shegeyama តំណាងក្រុមហ៊ុនជប៉ុនដែលទទួលការសាងសង់ផ្លូវជាតិលេខ៥ បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ៥នេះគឺជាគម្រោងមួយដែលត្រូវកសាងជាផ្លូវហាយវ៉េ លេខ១ និងមានគុណភាពខ្ពស់ សម្រាប់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជនកម្ពុជាប្រកបដោយ សុវត្ថិភាព និងមានស្ដង់ដារខ្ពស់ក្នុងការតភ្ជាប់ទៅកាន់ប្រទេសក្នុងតំបន់។

សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥គឺជាគម្រោងក្រោមឥណ ទានសម្បទានពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុនប្រចាំកម្ពុជា ដែល គម្រោងនេះគឺចាប់ផ្ដើមសាងសង់ចេញពីព្រែកក្ដាមរហូតដល់ក្រុងប៉ោយប៉ែត និងមានប្រវែងសរុប ៣៦៦គីឡូម៉ែត្រដោយគ្រោងនឹងចំណាយថវិកាប្រមាណ៥០០លានដុល្លារ។ ការសាងសង់ផ្លូវនេះ នឹងពង្រីកផ្លូវជា ៤គន្លង មានទទឹងសរុប២៣ម៉ែត្រ ដោយក្រាលជំនួសដោយកៅស៊ូAC និងមានសួនច្បារនៅកណ្ដាល៕អត្ថបទ៖ ប៉ូ សុផានិត

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *