ទំព័រដើម / ព័ត៌មានសំខាន់ៗ / នាវាដឹកសាំងរបស់អ៊ីរ៉ង់នៅតែឆាបឆេះ ខណៈការងាររុករកអ្នកបាត់ខ្លួនកំពុងបន្ត

នាវាដឹកសាំងរបស់អ៊ីរ៉ង់នៅតែឆាបឆេះ ខណៈការងាររុករកអ្នកបាត់ខ្លួនកំពុងបន្ត

 

ចិន៖ នាវាដឹកសាំង​របស់អ៊ីរ៉ង់​​ដែល​បុកគ្នាជាមួយនាវាដឹកទំនិញរបស់ចិន​នៅ​សមុទ្រ​ចិន​ខាង​កើត​​កាលពីថ្ងៃសៅ​រ៍​នៅតែបន្ត​ឆាបឆេះនៅឡើយកាលពីម្សិលមិញ​ ខណៈការងាររុករក​អ្នក​​បាត់​ខ្លួន​បានបន្តនៅថ្ងៃទីបួន។​​

​​យោងតាមសេចក្តីរាយការណ៍ ​នាវា​ដឹកសាំង​ SANCHI ​របស់អ៊ីរ៉ង់ដែ​លចុះបញ្ចី​នៅ​ប្រ​ទេស​​​ប៉ាណាម៉ា​នេះ​បាន​រសាត់​អណ្តែត​ចម្ងាយ​ប្រហែល​១០០គីឡូម៉ែត្រ​​ពី​ភាគ​ខាង​ជើង​នៃ​​ទីតាំង​ដែល​កើត​ហេតុ​ការណ៍​បុកគ្នា​បើគិត​ត្រឹម​ព្រឹកម្សិលមិញ។​​ ​​​

​ផ្សែង​នៅតែហ៊ុយយ៉ាងខ្មួលខ្មាញ់ឡើងលើអាកាស ​ខណៈ​នាវាសង្គ្រោះ​ព្យាយាម​ចូល​ទៅ​ក្បែរ​​​នាវា​ដឹកសាំង​ដើម្បី​ព​ន្លត់អណ្តាតភ្លើង​ ហើយក្រោយមក​បានផ្អាក​ប​ណ្តោះ​អាសន្ន​​ដោយ​សារ​មានការផ្ទុះកើតឡើង​នៅ​ក្បាលនាវាដឹកសាំង​នាពេលរសៀលម្សិលមិញ។​

​យោងតាម​ក្រសួងដឹកជញ្ជូនចិន​ ​​ការផ្ទុះនេះកើតឡើង​ពេលក្រុមអ្នក​សង្គ្រោះ​បាញ់​ពពុះ​គីមី​ដើ​ម្បី​​ព្យា​យាម​ពន្លត់អណ្តាតភ្លើង ​ប៉ុន្តែការរុករកសមាជិកនាវិក​ដែលកំពុងបាត់ខ្លួនចំនួន​៣១​នាក់នៅតែបន្តដដែល​។​​

នាវា​ ​ SANCHI មានដឹកអង្គ​ធាតុរាវដែលចម្រាញ់ចេញពី​ប្រេងឆៅ​​ទ​ម្ងន់​១៣៦.០០០ តោន ​ពេល​បុកជាមួយ​​នាវឹកដឹកគ្រាប់ធញ្ញជាតិ​ចុះបញ្ជីនៅហុងកុង​កាលពីថ្ងៃសៅរ៍ ​ក្នុងដែនទឹក​ចម្ងាយប្រហែល​២៦០គីឡូម៉ែត្រ​ពីភាគខាងកើត​ទន្លេ​ Yangtze។​

​សមាជិកនាវិកសរុបចំនួន​៣២នាក់​ ក្នុងនោះរួមមាន​ជនជាតិ​អ៊ីរ៉ង់​៣០នាក់ ​និងជនជាតិ​បង់​ក្លាដែស​ពីរនាក់ ​ស្ថិត​នៅ​ក្នុង​នាវាដឹកសាំង​ពេលកើតហេតុការណ៍បុកគ្នា ​ប៉ុន្តែមាន​សពសមាជិកនាវិកម្នាក់ត្រូវបានរកឃើញហើយ​កាលពី​ថ្ងៃអង្គារ​ ​ខណៈមូលហេតុ​ដែលបណ្តាល​ឲ្យមានការបុកគ្នានៅមិនទាន់ដឹងច្បាស់លាស់៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *