ទំព័រដើម / សន្តិសុខសង្គម /  បុរសជនជាតិខ្មែរសញ្ជាតិបារាំងចូលម៉ាស្សារហូតស្លាប់សង្ស័យជម្ងឺបេះដូង

 បុរសជនជាតិខ្មែរសញ្ជាតិបារាំងចូលម៉ាស្សារហូតស្លាប់សង្ស័យជម្ងឺបេះដូង

ភ្នំពេញ ៖បុរសជនជាតិខ្មែរ សញ្ជាតិបារាំងបានស្លាប់បន្ទាប់បេីករថយន្តព្រូសពណ៍សពាក់ស្លាកលេខភ្នំពេញ២AA ៧៣១៧បានចូលម៉ាស្សាបានកន្លះម៉ោងបណ្ដាលស្លាប់ពេលដឹកបញ្ជូនទៅដល់មន្ទីរពេទ្យពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យពេទ្យរស្សុី។

លុះព្រឹកឡេីងសមត្ថកិច្ចចុះត្រួតពិនិត្យកោសល្យវិច្ឆ័យ កាលវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី១១ ខែ មករា ឆ្នាំ ២០១៨នៅចំណុចម៉ាស្សា ស្ទីមនិងសូណាតាមផ្លូវ២០៥កែងផ្លូវ៣៣០ស្ថិតនៅភូមិ៤សង្កាត់ទំនប់ទឹកខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់បុរសជនរងគ្រោះ ឈ្មោះ លីន ងួន អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង មានស្រុកកំណើត នៅភូមិស្ទឹងថ្មី ឃុំដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប បានប្រាប់ថាបានស្លាប់ពលដឹកដល់មន្ទីរពេទ្យពេទ្យពេលបានចូលម៉ាស្សាបានកន្លះម៉ោងហេីយបឋនយកសពមកដំកល់សាលនៅមន្ទីរពេទ្យរស្សុីរងចាំព្រឹកឡេីងខាងជំនាញបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញរកពីមូលហេតុ ។

ប្រភពតពត៍មានពីសមត្ថកិច្ចបានប្រាប់ថាដោយតាមសំដីស្រ្តីមានឈ្មោះ ណន ចន្នី ភេទស្រី អាយុ១៩ឆ្នាំមុខរបរបុគ្គលិកផ្នែកម៉ាស្សាម៉ាស្សា ស្ទីមនិងសូណាស្នាក់នៅកន្លែង​កេីតហេតុខាងលលេីមុនកេីតហេតុកាលវេលាម៉ោង១និង២០នាទីរំលង​អាធ្រា​ត្រឈានចូលថ្ងៃទី១១ ខែ មករា ឆ្នាំ ២០១៨។

សមត្ថកិច្ចបានលើកឡើងថា៖មានបុរសម្នាក់បានបេីករថយន្តម៉ាកព្រូស​ពណ៍សពាក់ស្លាកលេខភ្នំពេញ២AA ៧៣១៧ចូលហាងខ្លួនដេីម្បីម៉ាស្សាក្រោយមកបានចូលបន្ទប់ម៉ាស្សាបានកន្លះម៉ោងក៏ មានអាការៈប្រកាច់សន្លប់ស្តូកស្តឹងហេីយក៏រត់ទៅប្រាប់មេការដេីម្បីយកគាត់ទៅមន្ទីរពេទ្យរួចនាំគ្នាលេីបុរសរងគ្រោះដាក់ចូលរថយន្តព្រូសរបស់គាត់ហេីយអោយបុគ្គលិកប្រុសជួយកបេីកយកមកមន្ទីរពេទ្យរស្សុីតែគ្រូពេទ្យថាបានស្លាប់បាត់បង់ជីវិតហេីយរួចក៏ប្ដឹងសមត្ថកិច្ចទាំងយប់ដេីម្បីចុះមកត្រួពិនិត្យសព ។

សមត្ថកិច្ចដដែលបន្តថាក្រោយពីមានសេចក្ដីរាយការណ៍ពីម្ចាស់ហាងកេីតហេតុខាង​លេីប្រាប់មានបយរសជាភ្ញៀវបានចូលហាងម៉ាស្សាហេីយស្លាប់ពេលដឹងដល់មន្ទីរពេទ្យ​ហេីយពេលចុះមកដល់ពេទ្យក៏បានរាយការណ៍ប្រាប់ទៅថ្នាក់លេី។គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *