ទំព័រដើម / ព័ត៌មានសំខាន់ៗ / បើករថក្រោះបុកកំទេចហាង ដើម្បីលួចស្រា

បើករថក្រោះបុកកំទេចហាង ដើម្បីលួចស្រា

បុរសម្នាក់ បានលួចរថក្រោះមួយគ្រឿង យកទៅបើកបំបុកចូលហាងលក់ទំនិញមួយកន្លែង ដើម្បីលួចស្រា។ រឿងរ៉ាវដ៏ចម្លែកនេះ បានកើតឡើងកាលពីថ្ងៃម្សិលម៉ិញ​នៅភាគខាងជើង​ប្រទេស​រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានក្នុងតំបន់។

ភ្នាក់ងារសារព័ត៌មាន Hibinform និយាយថា ជនសង្ស័យខាងលើ បានបើករថក្រោះចេញ​ពីកន្លែង​ហ្វឹកហ្វឺន ក្នុងតំបន់ព្រៃមួយកន្លែង នាទីក្រុង Apatity ដែលជាក្រុងតូច ជិតភាគ​ខាងត្បូង ​តំបន់​អាក់ទិច។

សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងគេឃើញរថក្រោះនេះ បើកចេញពីចំណុចផ្លូវតូច​ចង្អៀត ដោយឃើញអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ហើយរថក្រោះនោះ ក៏បើកសំដៅទៅ​ហាង​លក់ទំនិញតែម្តង ដោយបានបុករថយន្តដែលចតក្បែរនោះជាហូរហែរ។

ក្រោយកើតហេតុ ជនសង្ស័យវ័យជាង២០ឆ្នាំរូបនេះ ត្រូវបានឃាត់ខ្លួនពីបទប៉ុនប៉ងលួចស្រា ខណៈហាងខាងលើនេះ​គ្មាន​ច្បាប់អនុញ្ញាតឲ្យចែកគ្រឿងស្រវឹង៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *