ទំព័រដើម / សេដ្ឋកិច្ច / សម្ដេចហ៊ុនសែនអំពាវនាវអោយចិនជួយទិញស្ករស

សម្ដេចហ៊ុនសែនអំពាវនាវអោយចិនជួយទិញស្ករស

ភ្នំពេញ៖ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា . ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នៅ​វិមា​នសន្តិ ភាព ព្រឹកថ្ងៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តីចិន Li Keqiang

សម្តេចតេជោបានស្នើ​សុំឲ្យ​ប្រទេសចិនជួយជំរុញអ្នកទេសចរចិនមកទស្ស​នាកម្ពុជាឲ្យបាន​កាន់តែច្រើនឡើងថែមទៀត ព្រមទាំងជួយពិចារណាក្នុងការនាំចេញស្ករសពីកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីចិន Li Keqiang បានស្នើសុំ​ឲ្យរដ្ឋ​មន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរពិភាក្សាគ្នាលើបញ្ហានៃការនាំស្ករចេញទៅប្រទេសចិន៕

Leave a Reply

Your email address will not be published. Required fields are marked *