ទំព័រដើម / សេដ្ឋកិច្ច / ចិនចាប់ផ្តើមចាប់អារម្មណ៍វិនិយោគគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យនៅកម្ពុជា

ចិនចាប់ផ្តើមចាប់អារម្មណ៍វិនិយោគគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យនៅកម្ពុជា

ភ្នំពេញ៖   ចិនចាប់ផ្តើមចាប់អារម្មណ៍វិនិយោគគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យនៅកម្ពុជា ដើម្បីឆ្លើ យតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែ លមានប្រាក់ចំណូលទាប និងមធ្យម​អាច ទិញលំនៅ ដ្ឋានរស់នៅបាន។

          មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដីបានអៈអាងថា ក្រុមអ្នកវិនិយោគធំៗជាច្រើនរបស់ ចិនបានចូលជួបឯឧ.ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​និង​សំណង់​ដោយបានអៈអាងពីគម្រោងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមរយៈការវិនិយោគ​ប្រភេទ​លំនៅឋានដែលមានតម្លៃសមរម្យដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ ស្តែងនា​ពេលបច្ចុប្បន្ន។

ឯឧ.សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានប្រាប់ទូរទស្សន៍ រស្មីហង្សមាសនៅព្រឹកថ្ងៃទី១១ខែមករានេះថា រដ្ឋមន្រ្តីក្រសួងដែនដីបានស្វាគមន៍នឹង​សហការ​ ជាមួយរាល់ក្រុមហ៊ុនឯកជន ទំាងអស់ ដែលចង់​វិនិយោគគម្រោងសាងសង់​លំនៅឋាន ដែល​មានតម្លៃសមរម្យ ខណៈដែល​ក្នុងមួយឆ្នាំៗប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យមមាន​តម្រូវការផ្ទះសម្បែងប្រមាណ​ជា ង៥ម៉ឺនលំនៅដ្ឋានទំាងនៅ​ទីក្រុងនិងនៅទីប្រជុំជន។

ការគាំទ្រនេះបានធ្វើឡើងខណៈបច្ចុប្បន្ននេះក្រុមហ៊ុនចិនបានវិនិយោគលើវិស័យសំណង់នៅកម្ពុជាមានតែ គម្រោងសាងសង់អគារពាណិជ្ជកម្មខ្ពស់ៗ ខុនដូរបែបទំនើប កាស៊ីណូ កន្លែង​កម្សាន្តជាដើម។ជាមួយគ្នានេះឯឧ.បញ្ជាក់ថា ដើម្បីឲ្យក្រុមហ៊ុនវិនិយោគអាចលក់ផ្ទះក្នុងតំលៃ​សមរម្យ​បាន គឺក្រសួងមានគោលនយោបាយស្តីពីលំនៅដ្ឋានសមរម្យតាមរយៈ​រាជរដ្ឋាភិ​បាល​ជួយសាងសង់ហេដ្ឋារចនាសម័្ពន្ធ  ផ្លូវថ្នល់ទៅកាន់គម្រោង ប្រព័ន្ធទឹកភ្លើង និងការអនុគ្រោះ​ផ្សេងៗទៀតដែលធ្វើឲ្យក្រុមហ៊ុន អាចបន្ទាបថ្លៃលក់ផ្ទះជូនប្រជាពលរដ្ឋបាន។

លោកគឹម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលទ្រព្យបានគាំទ្រចំពោះការរីកចំរើននៃគម្រោង លំនៅដ្ឋានតម្លៃសមរម្យ។លោកបានអៈអាងថា ផ្ទះដែលមានតម្លៃសមរម្យគួរតែមួយខ្នង មានតម្លៃត្រឹមតែពី១ម៉ឺដុល្លា ទៅ១ម៉ឺន៥ពាន់ដុល្លា ប៉ុណ្ណោះទើបប្រជាប្រជាពលរដ្ឋមានចំណូលមធ្យមមានលទ្ធភាពទិញ។

លោកបន្តថា ជារូបមន្តដែលអាចអោយប្រជាពលរដ្ឋមន្រ្តីរាជការមាន​ចំណូលទាប​នឹងមធ្យម​បាន រាជរដ្ឋាភិបាលគួរតែផ្តល់ដីសម្រាប់សាងសង់ ទៅអោយក្រុមហ៊ុនដោយជួយអភិវឌ្ឍន៍​ប្រព័ន្ធហេដ្ឋារចនាសម្ព័ននានាដោយដាក់លក្ខខណ្ឌឲ្យក្រុមហ៊ុនយកផលចំណេញមិន​​លើស​ពី១០ភាគរយនោះទេហើយយក គម្រោងនេះទៅផ្សព្វផ្សាយដេញថ្លៃជាលក្ខណៈអន្តរជាតិ ។

សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់បានអនុវត្តគម្រោងលំនៅ​ឋាន​សាធារណៈតំលៃសមរម្យគម្រោងក្រោមកិច្ចសហការវិនិយោគជាមួយវិស័យឯកជន បានចំនួន ៣គម្រោងហើយ៕

អត្ថបទ​សិរី​រាជ

Leave a Reply

Your email address will not be published. Required fields are marked *