ទំព័រដើម / សេដ្ឋកិច្ច / អ្នកវិនិយោគចិនបានលើកឡើងថា ​​​ភាសាចិន​​​ដើរតួនាទី​ដ៏សំខាន់សម្រាប់វិស័យធុរកិច្ច និង ឱកាសការងារនៅកម្ពុជា

អ្នកវិនិយោគចិនបានលើកឡើងថា ​​​ភាសាចិន​​​ដើរតួនាទី​ដ៏សំខាន់សម្រាប់វិស័យធុរកិច្ច និង ឱកាសការងារនៅកម្ពុជា

ភ្នំពេញ: អ្នកវិនិយោគចិន បានលើកឡើងថា ទំនាក់ទំនងសេដ្ឋកិច្ចល្អរវាងប្រទេសចិន និង កម្ពុជាបាន​ធ្វើ​អោយ​​​ភាសាចិន​​​ដើរតួនាទី​ដ៏សំខាន់សម្រាប់វិស័យធុរកិច្ច និង ឱកាសការងារនៅកម្ពុជា។

លោក kevin lim នាយកសាលា Dadi-Prestige International Academy បានបញ្ជាក់ប្រាប់ទូរទស្សន៍​រស្មីហង្សមាស​នៅថ្ងៃទី ១១ ខែ មករា នេះ ថា ដោយសារប្រទេសកម្ពុជាមានលំហូវិនិយោគគិន និង ទេសចរណ៍ចិនច្រើន ទើបធ្វើអោយ ភាសាចិន បានក្លាយទៅជាភាសាដ៏មានសារៈសំខាន់សម្រាប់ជំនួយ និង ពាណិជ្ជអន្តរជាតិ។

លោក ជា ចេងឃុន នាយក​សាលា លឹប ឃុន បាន​បង្ហាញ​អំពី​មូលហេតុ​ដែល​សាលា​ចិន មាន​ការ​កើន​ឡើង​ជា​លំដាប់​នោះ​ថា  ដោយសារ​ភាសា​ចិន ជា​ភាសា​ពេញ​និយម​នៅ​អាស៊ី ជា​ពិសេស​អ្នក​រកស៊ី​ជំនួញ​ពាណិជ្ជកម្ម​ភាគ​ច្រើន​ត្រូវ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ភាសា​ចិន 

នៅក្នុងពិធីសម្ពោធបើកសាលា Dadi- Prestige នៅជិតផ្សារបឹងកេងកងក្រុងភ្នំពេញ លោកបាន​ឲ្យ​ដឹង​ថា មាន​មូលហេតុ​មួយ​ទៀត​ដែល​ជំរុញ​ឲ្យ​សាលា​ចិន មាន​ការ​រីក​ចម្រើន​កើន​ចំនួន​ឡើង​ដែរ​នោះ គឺ​ដោយសារ​ប្រទេស​កម្ពុជា បើក​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ក្នុង​ការសិក្សា​ភាសាបរទេស​ជា​សាធារណៈ

Leave a Reply

Your email address will not be published. Required fields are marked *