ទំព័រដើម / សេដ្ឋកិច្ច / រដ្ឋមន្រ្ដីក្រសួងសាធារណការអះអាងថា ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត នឹងអាចប្រើនៅដើមឆ្នាំ២០១៩​ខាងមុខនេះ

រដ្ឋមន្រ្ដីក្រសួងសាធារណការអះអាងថា ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត នឹងអាចប្រើនៅដើមឆ្នាំ២០១៩​ខាងមុខនេះ

 

ភ្នំពេញរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា រដ្ឋមន្រ្ដីក្រសួងសាធារ​ណការអះអាងថា ផ្លូវដែកពីភ្នំពេញទៅប៉ោយប៉ែត នឹងអាចប្រើនៅដើមឆ្នាំ២០១៩​ខាងមុខនេះ ដែលជួយសម្រួលដល់ការ​ធ្វើដំណើរនិងពាណិជ្ចកម្ម។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ គម្រោងធ្វើឱ្យ ប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ព្រែកក្ដាម-ធ្លាម្អម កាលពីថ្ងៃទី១០ ខែមករានេះ នៅ ទីស្ដីការក្រសួងសាធារណការ ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្រសួងសាធារណ ការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងនឹងខិតខំជំរុញការស្ថាបនាផ្លូវដែកនៅភាគខាងជើង ចាប់ពីភ្នំពេញ ទៅប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ឱ្យបានចប់នៅខែកក្កដា ឆ្នាំ២០១៨នេះ ដែលនៅសល់ ប្រវែង១៤០គីឡូម៉ែត្រទៀតកំពុងតែធ្វើការកែលម្អ និងជួសជុល ដើម្បីឱ្យដំណើរការផ្លូវដែកឡើងវិញ។

ឯកឧត្តម លី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ទូរទស្សន៍រស្មីហង្ស មាសកន្លងមកនេះថា គម្រោងជួសជុលកែលម្អផ្លូវរថភ្លើងពីព្រំដែនកម្ពុជា ថៃគឺរហូតមកដល់ខេត្តពោធិ៍ សាត់ នឹងស្ថាបនារួចរាល់នៅចុងឆ្នាំ២០១៧កន្លងមកនេះ ហើយនៅដើម​ឆ្នាំ២០១៨ នឹងបន្តគម្រោងជួស ជុលពីខេត្តពោធិ៍សាត់មកកាន់រាជធានីភ្នំពេញ។

ឯកឧត្តមបានបន្ថែមថា សម្រាប់ផែនការទៅថ្ងៃខាងមុខក្រសួងក៏កំពុងស្វែងរកដៃគូ ឬម្ចាស់ជំនួយ ដើម្បីវិនិយោគគម្រោងផ្លូវដែកមួយខ្សែទៀតដែលតភ្ជាប់ពីភ្នំពេញទៅកាន់ព្រំដែនវៀតណាម ហើយ​តាម ការសិក្សាគម្រោងនេះអាចចំណាយថវិការហូតដល់ជាង១.០០០លានដុល្លារ។ ឯកឧត្តមបានបន្ថែមទៀត ថា ប្រសិនបើកម្ពុជាអាចស្ថាបនាផ្លូវដែកថ្មីនេះបាននោះនឹងធ្វើឱ្យប្រទេសមួយចំនួនក្នុងតំបន់​អាស៊ានអាច ធ្វើដំណើរឆ្លងកាត់គ្នាតាមរយៈផ្លូវដែកពីប្រទេសសិង្ហបូរី មកម៉ាឡេស៊ី មកថៃ ឬមីយ៉ាន់ម៉ា កម្ពុជា មកវៀត ណាម និងប្រទេសចិន ដែលជាគម្រោងមួយដ៏ល្អងាយ​ស្រួលក្នុង​ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។

 អត្ថបទ៖ ប៉ូ សុផានិត 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *