ទំព័រដើម / សន្តិសុខសង្គម / ក្រសួងអប់រំគ្រោងនឹងពង្រីកថ្នាក់រៀនអក្ខរកម្មបន្ថែមតាមរោងចក្រកម្មករនៅទូទាំងប្រទេស

ក្រសួងអប់រំគ្រោងនឹងពង្រីកថ្នាក់រៀនអក្ខរកម្មបន្ថែមតាមរោងចក្រកម្មករនៅទូទាំងប្រទេស

ភ្នំពេញ៖ក្រសួងអប់រំយុវជននិងកីឡាគ្រោងនឹងពង្រីកថ្នាក់រៀនអក្ខរកម្មបន្ថែមតាមរោងចក្រនៅទូទាំងប្រទេសនាឆ្នាំ២០២០ខាងមុខនេះដើម្បីចូលរួមលប់បំបាត់អនក្ខរភាពក្នុងចំណោមកម្មករកម្មការិនីតាមគោលដៅនៅឆ្នាំ២០៣០ខាងមុខនេះ។

លោក គួច គូលំអ ប្រធាននាយកដ្ឋានអប់រំក្រៅប្រព័ន្ធនៃក្រសួងអប់រំ យុវជននិងកីឡាបានមានប្រសាសន៍ថាមុននឹងឈានទៅបង្កើតថ្នាក់អក្ខរកម្មនៅតាមរោងចក្រនេះគឺក្រសួងអប់រំយុវជននិងកីឡានិងអង្គការពាក់ព័ន្ធជាអ្នកជួយបណ្តុះបណ្តាលដល់គ្រូបង្គោលស្ម័គ្រចិត្តមកពីផ្នែករដ្ឋបាលរោងចក្រ។

ថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាសផ្តាច់មុខនៅព្រឹកថ្ងៃទី១១មករានេះលោក គួច គូលំអ បានបន្តថាជាការអនុវត្តផ្ទាល់ នៃការបង្រៀននេះធ្វើឡើងនៅការិយាល័យរដ្ឋបាល បន្ទប់ប្រជុំនិង បណ្ណា ល័យ ធ្វើជាកន្លែងបង្រៀនដល់កម្មករហើយ យកម៉ោងទំនេរពីម៉ោងការងារ១ម៉ោងឬ៤៥នាទីដូចជាម៉ោង៤ដល់ម៉ោង៥ល្លាចទៅតាមរោងចក្រនីមួយៗដែលកម្មវិធីនេះបង្រៀនរយៈពេល៤ខែ។

លោកបានបន្ថែមថាមុខវិជ្ជាដែលត្រូវបង្រៀនមានភាសាខ្មែរដែលមានបង្រៀនអក្សររួមបញ្ចូលមេរៀនអំពើហិង្សាក្នុងគ្រួសារ សុវត្តិភាពការងារ សុខភាព ចរាចរណ៍ គ្រួសារគំរូនិងគណិតវិទ្យាដែលបង្រៀន ពីលេខបូក ដក គុណនិងចែកដើ ម្បី ឲ្យកម្មករចេះអាន សរសេរ និងចេះគិតលេខ។

លោក ឡាយ វុត្ថា មន្ត្រីអនុវត្តកម្មវិធីអក្ខរកម្មតាមរោងចក្ររបស់អង្គការយូណេស្កូបានប្រាប់ទូរទស្សន៍រស្មីហង្សមាសនៅ ព្រឹកថ្ងៃទី១១មករានេះដែរថាកម្មវិធីអក្ខរកម្មតាមរោងចក្រនេះអង្គការយូណេស្កូជាអ្នកជួយទាំងថវិកានិងបច្ចេកទេសព្រមទាំងជួយបណ្តុះបណ្តាលដល់គ្រូបង្គោលដោយឡែករដ្ឋាភិបាលជាអ្នកឧបត្ថម្ភថវិកាជួនដល់ពួកគាត់ ។

គួរបញ្ជាក់ថាចាប់ពីឆ្នាំ២០១៦ដល់បច្ចុប្បន្នមានកម្មករនិយោជិត៤០០នាក់ស្មើនឹង៤០រោងចក្រហើយបានចូលរៀនថ្នាក់អក្ខរកម្មនេះហើយនៅឆ្នាំ២០១៨នេះគ្រោងពង្រីកបន្ថែមជាង៦០០នាក់ទៀតនៅរាជធានីខេត្តចំនួន១២នឹងពង្រីកទូទាំងប្រទេសនៅឆ្នាំ២០២០ខាងមុខនេះ៕អត្ថបទយ៉ែមសុជាតា

Leave a Reply

Your email address will not be published. Required fields are marked *