ទំព័រដើម / ទេសចរណ៏ / មន្ដ្រី៖នៅឆ្នាំ២០១៨នេះគ្រៀលក្បាលក្រហមកើនឡើងដល់៤១៥ក្បាលនៅតំបន់អភិរក្សអាងត្រពាំងថ្ម​

មន្ដ្រី៖នៅឆ្នាំ២០១៨នេះគ្រៀលក្បាលក្រហមកើនឡើងដល់៤១៥ក្បាលនៅតំបន់អភិរក្សអាងត្រពាំងថ្ម​

បន្ទាយមានជ័យ៖តំបន់អភិរក្សអាងត្រពាំងថ្មសត្វដែលកម្ររស់នៅមាន១៩ប្រភេទដល់ឆ្នាំ២០១៨នេះគ្រាលក្បាលក្រហមកើនឡើងដល់៤១៥ក្បាលដែលស្ថិតក្នុងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។

លោក សុខ រិទ្ធី មន្ត្រីសាលាស្រុកភ្នំស្រុកនិងជាប្រធានអភិរក្សសត្វគ្រាលក្បាលក្រហមអាងត្រពាំងថ្មបានប្រាប់នៅរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៨ថា៖អាងត្រពាំងថ្មស្រុកភ្នំស្រុកក្នុងខេត្តបន្ទាយមានជ័យជាកន្លែងអភិរក្សសត្វដែលគម្រក្នុងលោកមានចំនួន១៩ប្រភេទក្នុងនោះសត្វល្មូនមានសត្វរម៉ាំង សត្វស្លាបសត្វគ្រាលក្បាលក្រហមគឺជាសត្វស្ទើដាច់ពូជន៍និងកម្រក្នុងលោកដែលកំពុងយកចិត្តទុកដាក់ការពារអភិរក្ស។

លោកបានបញ្ជាក់ថា៖តំបន់អភិរក្សអាងត្រពាំងថ្មស្រុកភ្នំស្រុកនេះដំបូងរកឃើញសត្វគ្រាលក្បាលក្រហមចំនួន៦០ក្បាលហើយត្រូវបានអអភិរក្សឡើងនៅឆ្នាំ២០០០ដោយអង្គការICS រហូតដល់ឆ្នាំ២០០៥អភិរក្សដោយអង្គការWCS(សមាគមន៍ការពារសត្វព្រៃប្រចាំកម្ពុជា)។

លោក សុខ រិទ្ធី បានបញ្ជាក់ថា៖បន្ទាប់មកគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទក្រោយមករាជរដ្ឋាភិបាលបានអោយក្រសួងបរិស្ថានគ្រប់គ្រងអភិរក្សដោយមន្ត្រីបរិស្ថាននិងមន្ត្រីជំនាញសាលាស្រុកភ្នំស្រុកនិងកងកម្លាំងពាក់ព័ន្ធរហូតដល់ឆ្នាំ២០១៨នេះសត្វគ្រាលក្បាលក្រហមសត្វដែលកម្រក្នុងកើនឡើងមានចំនួន៤១៥ក្បាល។ លោកបានបញ្ជាក់ថា៖សត្វគ្រាលក្បាលក្រហមនេះនៅអំឡុងខែកក្តដាគឺចេញពីតំបន់អភិរក្សអាងត្រពាំងថ្មទៅរកពងកូននៅខេត្តព្រះវិហ៊ា ហើយនៅអំឡុងខែមករាសត្វគ្រាលក្បាលក្រហមក្រោយពេលពងកូនហើយត្រឡប់មកអាងត្រពាំងថ្មស្រុកភ្នំស្រុកវិញដើម្បីរស់នៅតំបន់អភិរក្សអាងត្រពាំងថ្ម។

លោក សុខ រិទ្ធី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងត្រូវចូលរួមថែរក្សានិងអភិរក្សសត្វគ្រាលក្បាលក្រហមដែលសត្វកម្រក្នុងលោកត្រូវការពារមិនត្រូវបាញ់សំលាប់ដើម្បីរក្សាទុកសត្វដែលកម្រអោយមានទុកអោយកូនចៅជំនាន់ក្រោយបានឃើញនិងអភិរក្សសម្រាប់ទាក់ទាញភ្ញៀវជាតិអន្តរជាតិមកមើលសត្វដែលកម្រក្នុងលោករស់នៅ១៩ប្រភេទក្នុងអាងត្រពាំងថ្មស្រុកភ្នំស្រុក៕(ប៊ុន ធឿន)

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *