ទំព័រដើម / កីឡា / ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​បានចាប់ផ្ដើម​ហើយ ដោយមាន​ការតាំងពិព័រណ៍​សព្វាវុធ​សំខាន់ៗ​មួយចំនួន​

ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​បានចាប់ផ្ដើម​ហើយ ដោយមាន​ការតាំងពិព័រណ៍​សព្វាវុធ​សំខាន់ៗ​មួយចំនួន​

ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​បានចាប់ផ្ដើម​ហើយ ដោយមាន​ការតាំងពិព័រណ៍​សម្ភារៈ និង​សព្វាវុធ​យោធា​សំខាន់ៗ​មួយចំនួន​ដាក់​បង្ហាញ​ឲ្យ​សាធារណៈជន​បាន​ទស្សនា​។ ការដាក់​តាំង​បង្ហាញ​នេះ មិនមាន​ចេតនា​បំភិតបំភ័យ​ណាមួយ​ឡើយ ប៉ុន្តែ​ជាការ​បង្ហាញ​ពី​ទំនាក់ទំនង​គ្នា​យ៉ាង​ស្និទ្ធស្នាល​រវាង​កងកម្លាំង​យោធា​ជាមួយ​ប្រជាពលរដ្ឋ និង​យុវជន​ទូទៅ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​ប្រធាន​គណៈកម្មការ​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃទី​១១ ខែមករា​ថា ការរៀបចំ​ប្រកួត​កីឡា​កងទ័ព និង​តាំងពិព័រណ៍​យោធា​នេះ ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​នៅ​ឆ្នាំនេះ គឺ​ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​៤ ដូចជា អបអរសាទរ​ខួប​អនុស្សាវរីយ៍​ខួប​លើក​ទី​៣៩ នៃ​ទិវា​ជ័យជំនះ​៧​មករា ដែលជា​ថ្ងៃ​ការរំដោះ​ប្រជាជាតិ​ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។ ទី​២. ប្រារព្ធ​ធ្វើឡើង​ដើម្បី​រម្លឹក​គុណូបការៈ​គុណ​ដល់​អតីតយុទ្ធជន​។ ទី​៣.​ដើម្បី​ឲ្យ​មហាជន និង​ជាពិសេស​យុវជន​ស្វែងយល់​អំពី​កងទ័ព អំពី​តួនាទី និង​ភារកិច្ច និង​ការចូលរួម​របស់​កង​ទ័ព​នៅ​ក្នុងការ​ការពារជាតិ សុខសន្តិភាព និង​ប្រជាពលរដ្ឋ ទាំង​នៅក្នុង​កាលៈទេសៈ​សង្គ្រាម និង​នៅក្នុង​កាលៈទេសៈ​ប្រទេស​មាន​សុខសន្តិភាព និង​ដើម្បី​បង្កើន​មិត្តភាព​រវាង​មហាជន ជាមួយ​កងកម្លាំងប្រដាប់អាវុធ ដើម្បី​ឲ្យ​រឹតចំណង​កាន់តែ​រឹងមាំ និង​ប្រកបដោយ​សុខដុមរមនា​។ ទី​៤.​បង្កើន​នូវ​សាមគ្គីភាព​រវាង​មហាជន និង​កង​កម្លា​ង​ប្រដាប់អាវុធ​។​

កីឡា​កងយោធពល​ខេមរភូមិន្ទ​បានរៀបចំ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ដោយមាន​មហាជន​រាប់ម៉ឺន​នាក់​ចូលរួម​ទស្សនា និង​រាប់រយ​បាន​ចូលរួម​ប្រកួត​កីឡា​យោធា​នេះ​។​

លោក​បាន​បន្តថា ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ និង​ពិ​ពណ៌​យោធា​នៅ​ឆ្នាំ​២០១៨ គឺមាន​ការខុសប្លែក​ពី​ឆ្នាំ​២០១៧ ដោយសារតែ​មានការ​កើនឡើង នៃ​ចំនួន​អ្នកចូលរួម ដោយ​កាលពី​ឆ្នាំ​២០១៧ មាន​អ្នកចូលរួម​ប្រកួត​តែ​៣៤​ក្រុម ហើយ​ឆ្នាំ​២០១៨​នេះ មានការ​កើនឡើង​ដល់​៤៦​ក្រុម ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ក្រុមកីឡា​មហាជន និង​អ្នកចូលរួម​ឡើងទៅ​ដល់​ជាង​៥០០​នាក់​ផងដែរ​។

ទាក់ទង​ការតាំង​ពិរ​ពណ៌​យោធា​ឆ្នាំ​២០១៨ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា កងទ័ព គឺជា​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្វែងយល់​អំពី​សមត្ថភាព​របស់​ក​ង​ទ័ព និង​គ្រឿង​បំពាក់​របស់​កងទ័ព ក៏ដូចជា​ការងារ​ដែល​កងទ័ព​បានធ្វើ​ដើម្បី​ជាតិ និង​មាតុភូមិ​៕​

អំពី Sophak Kang

Leave a Reply

Your email address will not be published. Required fields are marked *