ទំព័រដើម / កីឡា / Coquelin នឹងចាកចេញពី Arsenal ទៅ Valencia

Coquelin នឹងចាកចេញពី Arsenal ទៅ Valencia

Francis Coquelin ខ្សែបម្រើរបស់ក្រុមកាំភ្លើងធំ Arsenal ត្រៀមខ្លួនចាកចេញទៅប្រកបអាជីពជាមួយ Valencia ក្រុមលំដាប់កំពូលនៅអេស្ប៉ាញ ក្នុងខែមករានេះហើយ នេះបើតាមការផ្សាយរបស់បណ្ដាញសារព័ត៌មាននៅចក្រភពអង់គ្លេស កាលពីថ្ងៃពុធម្សិលមិញ។

កីឡាករអន្តរជាតិបារាំងវ័យ២៦ឆ្នាំ ដែលនៅជាមួយក្រុមកាំភ្លើងឈុតធំតាំងពីឆ្នាំ២០០៨ ត្រូវបានសារព័ត៌មានរាយការណ៍ថានឹងត្រូវ Valencia ទិញក្នុងតម្លៃប្រមាណ១២លានផោន (ប្រហែលជាង១៦លានដុល្លារ)។

ពាក់ព័ន្ធនឹងការផ្ទេរយក Coquelin នេះ ក៏មានសម្ដីអះអាងពីសំណាក់លោក Arsene Wenger គ្រូបង្វឹក Arsenal ផងដែរ ដោយបាននិយាយថាលោកនឹងអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញ ព្រោះថារដូវកាលនេះ គេមិនសូវមានឱកាសលេងបានទៀងទាត់ ក្នុងជម្រើសដំបូងនោះទេ ដូច្នេះលោកចង់ឲ្យគេទៅក្រុមថ្មី ដើម្បីបានបង្ហាញវត្តមានញឹកញាប់នៅលើទីលានប្រកួត។

Francis Coquelin ដែលទើបចុះកុងត្រាថ្មីជាមួយ Arsenal កាលពីខែមករាឆ្នាំមុន ក្នុងចំណោម៥រដូវកាលដែលគេប្រកបអាជីពនៅលើទឹកដី Emirates Stadium រូបគេបង្ហាញខ្លួនបាន១០៥ប្រកួត នៅក្របខ័ណ្ឌ Premier League អង់គ្លេស តែរកគ្រាប់បាល់មិនបានសូម្បីមួយគ្រាប់នោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *