ទំព័រដើម / កីឡា / អ្នកប្រណាំងកង់វ័យចំណាស់ សម្រេចចូលនិវត្តន៍ នៅអាយុ១០៦ឆ្នាំ

អ្នកប្រណាំងកង់វ័យចំណាស់ សម្រេចចូលនិវត្តន៍ នៅអាយុ១០៦ឆ្នាំ

លោកតាដែលជាអ្នកប្រណាំងកង់មានវ័យចំណាស់ Robert Marchand បានសម្រេចចិត្តចូលនិវត្តន៍ហើយ ក្នុងជន្មាយុ១០៦ឆ្នាំ នេះបើតាមសម្ដីពីសំនាក់មិត្រភិក្តរបស់លោកតា កាលពីថ្ងៃពុធម្សិលមិញ។

ការសម្រេចចិត្តព្យួរមួកការពាររបស់លោកតា Marchand កើតឡើងមួយឆ្នាំ ក្រោយអ្នកកីឡាចិត្តស៊ូវ័យចាស់រូបនេះ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលនូវកំណត់ត្រាដែលគាត់សម្រេចបាន នៅអាយុ១០៥ឆ្នាំ ដោយធ្វើបាន ២២,៥២៨គ. ចំណាយពេល១ម៉ោង។

កាសែត “La Marne” បានរាយការណ៍ដោយស្រង់សម្ដីអ្នកជិតខាងរបស់លោកតាដែលនិយាយថា ពេទ្យផ្ទាល់ខ្លួនរបស់លោកតាមិនចង់ឲ្យគាត់បញ្ចេញកម្លាំងខ្លាំងពេកនោះទេ ដូច្នេះ លោកតាមិនត្រូវមកធាក់កង់បែបប្រកួតប្រជែងនេះទៀតឡើយ។

លោកតា Robert Marchand កើតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩១១ នៅភាគខាងជើង ក្រុង Amiens ប្រទេសបារាំង ដោយលោកតាធ្លាប់ប្រកបអាជីពជាច្រើនប្រភេទ មានដូចជាអ្នកពន្លត់អគ្គិភ័យ អ្នកលក់ស្រា អ្នកដាំបន្លែ ជាដើម ហើយលោកតាត្រូវរស់នៅក្នុងពន្ធនាគា ក្នុងអំឡុងសង្គ្រាមលោកលើកទី២។ លោកតាចាប់ផ្ដើមជិះកង់ តាំងពីអាយុ១៤ឆ្នាំម្ល៉េះ តែយកប្រាកដប្រជា ពេលមានអាយុ៦៧ឆ្នាំ៕

 

Leave a Reply

Your email address will not be published. Required fields are marked *