ទំព័រដើម / កីឡា / Barcelona បំបាក់ Celta Vigo ៥-០ កក់កៅអីទៅវគ្គ៨ក្រុម Copa del Rey

Barcelona បំបាក់ Celta Vigo ៥-០ កក់កៅអីទៅវគ្គ៨ក្រុម Copa del Rey

ខ្សែប្រយុទ្ធឆ្នើម Lionel Messi រកបាន២គ្រាប់ម្នាក់ឯង អំឡុងក្លិបអ្នកមានបុណ្យ FC Barcelona បំបាក់ក្រុមភ្ញៀវ Celta Vigo ៥-០ ដើម្បីកក់កៅអីទៅវគ្គ៨ក្រុមចុងក្រោយនៃពាន​រង្វាន់ Copa del Rey កាលពីយប់មិញ។

មុនការប៉ះគ្នាក្នុងជើងទី២នេះ ក្រុមមកពីលីគកំពូលអេស្ប៉ាញទាំង២បានត្រឹមស្មើ១-១ កាលពីជើងទី១។ ចំណែកការប្រកួតជើងទី២កាលពីយប់មិញ Barcelona ដាក់សុទ្ធតែកីឡាករ​ជម្រើសទីមួយស្ទើរទាំងអស់ ហើយរកគ្រាប់បាល់រហូត​ដល់៥គ្រាប់ ក្នុងនោះ Messi ទាត់ បញ្ចូលទី២គ្រាប់ នៅនាទី១៣, នាទី១៥, កីឡាករ Jordi Alba នៅនាទី២៨, កីឡាករ Luis Suarez នៅនាទី៣១ និងកីឡាករ Ivan Rakitic នៅនាទី៨៧។

ក្រៅពី Barcelona ក៏មានក្រុមអធិរាជស Real Madrid, Atletico Madrid រួមទាំង Valen cia, Leganes, Alaves, Espanyol និង Sevilla សុទ្ធតែបានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃ ពានរង្វាន់ Copa del Rey៕

Leave a Reply

Your email address will not be published. Required fields are marked *