ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជាត្រូវការថវិកា៥ពាន់លានដុល្លារដើម្បីសាងសង់ផ្លូវល្បឿនលឿន

កម្ពុជាត្រូវការថវិកា៥ពាន់លានដុល្លារដើម្បីសាងសង់ផ្លូវល្បឿនលឿន

ភ្នំពេញ៖រដ្ឋមន្ដ្រីសាធារណការនិងដឹកជញ្ជូនបានអោយដឹងថា៖ផ្លូវល្បឿនលឿនភ្នំពេញទៅក្រុងព្រះសីហនុត្រូវការថវិកា៣២ពាន់លានដុល្លារនិងផ្លូវល្បឿនលឿនទៅកាន់បាវិតពីភ្នំពេញត្រូវការ៣ពាន់លានដុល្លារ។

ដៅយឡែកកម្ពុជា និង​ចិន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មករា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន ១៩ លើ​គម្រោង​វិនិយោគ​លើ​វិស័យ​នានា​នៅ​កម្ពុជា។កិច្ច​ព្រមព្រៀង​ទាំង​នោះ រួម​មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​ការ​រៀបចំ​ផែនការ​រួម​លើ​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ពាណិជ្ជកម្ម​អង្ករ ការ​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ លើក​កម្ពស់​វិស័យ​សុខាភិបាល កិច្ច​ព្រមព្រៀង​សម្បទាន។  នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ ក៏​មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខែត្រ​ព្រះសីហនុ ដែល​មាន​ចំងាយ​ផ្លូវ​ជាង ២០០​គីឡូម៉ែត្រ។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​ចុះ​ហត្ថលេខា​រវាង​លោក ហ៊ុន សែន និង​លោក លី ខឹឈាង (Li Keqiang) ថា ចិន​នឹង​វិនិយោគ​ចំនួន ២​ពាន់​លាន​ដុល្លារ​សម្រាប់​កសាង​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៨ ដែល​ប្រើ​រយៈពេល​ធ្វើ​ប្រមាណ ៤៤​ខែ។ ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ឆ្នាំ​២០១៧-​២០២០ ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​សម្រេច​គោលដៅ​ទេសចរណ៍​ចិន មក​កម្ពុជា ចំនួន ២​លាន​នាក់​នៅ​ឆ្នាំ​២០២០។ មន្ត្រី​ក្រសួង​ការបរទេស​បញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន នឹង​កើន​ឡើង​ដល់ ៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ខាង​មុខ។

ទោះ​បី​មន្ត្រី​កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​ជា​សាធារណៈ​ក៏ដោយ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​មិន​បាន​បង្ហើប​ទំហំ​ជា​ទឹក​ប្រាក់​នៃ​កិច្ច​ព្រមព្រៀង​ទាំង ១៩​នោះ​ទេ។  កិច្ច​ព្រមព្រៀង​កម្ពុជា និង​ចិន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា កំពុង​ដើរ​ចេញ​ពី​សហគមន៍​ប្រទេស​ខាង​លិច៕អត្ថបទ៖សុខសាន្ដ

Leave a Reply

Your email address will not be published. Required fields are marked *