ទំព័រដើម / ទស្សនៈថ្មី / អាជ្ញាធរខេត្តសៀមរាបរៀបចំសណ្ដាប់ធ្នាប់តំបន់ផប់ស្រ្ទិត

អាជ្ញាធរខេត្តសៀមរាបរៀបចំសណ្ដាប់ធ្នាប់តំបន់ផប់ស្រ្ទិត

ភ្នំពេញ៖ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរដើរកម្សាន្តពេលរាត្រីនៅតំបន់ផប់ស្រ្ទិតអាជ្ញាធរខេត្តសៀមរាបចាប់ផ្តើមរៀបចំសណ្ឋាប់ធ្នាប់នៅតំបន់នេះ ឲ្យកាន់តែមានភាពល្អប្រសើរដោយបានកំណត់មិនឲ្យយានជំនះគ្រប់ប្រភេទចូលតំបន់នេះចាប់ពីម៉ោង០៥ល្ងាចដល់ម៉ោង០២ព្រឹក និងរៀបចំឲ្យមានចំណតចំនួន៣កន្លែងនៅជិតតំបន់នេះ តំបន់ផប់ស្រ្ទិតជាកន្លែងកម្សាន្តពេលរាត្រីដ៍សំខាន់មួយរបស់អ្នកទេសចរដែលបានមកទស្សនាខេត្តសៀមរាប បន្ទាប់ពីពួកគេបានដើរទស្សនាប្រាសាទបុរាណ និងរមណីយ៍ដ្ឋានធម្មជាតិនាពេលថ្ងៃរួចមក។ហើយក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តនៅតំបន់ផប់ស្រ្ទិតនេះនៅពេលរាត្រីប្រមាណជា១ម៉ឺននាក់។

លោកឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន ស្នងការរងទទួលផែនសណ្ឋាប់ធ្នាប់នៃស្នងការនគរបា លខេត្តសៀមរាបបានប្រាប់អ្នកសាព័ត៌មានកាលពីរសៀលថ្ងៃព្រហស្បត្តិ៍១០រោច ខែបុស្ស ឆ្នំារការ នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១១ ខែមករា ឆ្នំា២០១៨នេះថា ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរដើរកម្សាន្តពេលរាត្រីនៅតំបន់ផប់ស្រ្ទិតនេះ អាជ្ញាធរខេត្តសៀមរាបបានចាប់ផ្តើមរៀបចំសណ្ឋាប់ធ្នាប់នៅតំបន់នេះ ឲ្យកាន់តែមានភាពល្អប្រសើរ ដោយបានកំណត់មិនឲ្យយានជំនះគ្រប់ប្រភេទចូល តំបន់នេះចាប់ពីម៉ោង០៥ល្ងាចដល់ម៉ោង០២ព្រឹក និងបានរៀបចំឲ្យមានចំណតចំនួន៣កន្លែងនៅជិតតំបន់នេះសម្រាប់ចតឲ្យមានរបៀបរៀបរយ។

លោកឧត្តមសេនីយ៍ត្រី ស៊ន់ ចំណាន លោកឧត្តមសេនីយ៍ត្រីបានបន្តថា សម្រាប់ប្រជាពលរដ្ឋដែលប្រកបរបទទួលទាន់តាមរទេះរុញ គឺអាជ្ញាធរបានរៀបចំឲ្យលក់នៅតាមដងផ្លូវមាត់ស្ទឹងទំាងអស់ ដោយលក្ខណៈស្មើភាពគ្នានិងមានរបៀបរៀបរយ។ លោកបានបញ្ជាក់ថា ការរៀបចំសណ្ឋាប់ធ្នាប់លើកនេះ គឺមានការតឹងរឹងជាងមុន ព្រោះមានសមត្ថកិច្ចចម្រុះដូចជា នគរបាលសណ្ឋាប់ធ្នាប់ នគរបាលចរាចរណ៍ កងរាជអាវុធហត្ថ ជាអ្នកអ្នកប្រចំាការរៀបចំ ណែនំាអប់រំដល់ប្រជាពលរដ្ឋនៅតំបន់នេះជាប្រចំា និងមានអាជ្ញាធរក្រុង និងខេត្តអ្នកត្រួតពិនិត្យពីលើជាប្រចំាផងដែរ។

លោកអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសអាជីវ កសូមឲ្យចូលរួមសហការជាមួយសមត្ថិកិច្ច ក្នុងសោភ័ណ្ឌភាព សន្តិសុខសុវត្ថិភាព សណ្ឋាប់ធ្នាប់ល្អ និងមានអនាម័យល្អ។ លោក ខាត់ នាង អ្នករត់ម៉ូតូកង់បីនៅតំបន់ផប់ស្រ្ទិតនេះបានសម្តែងការគំាទ្រចំពោះការរៀបចំសណ្ឋាប់ធ្នាប់របស់អាជ្ញាធរនៅតំបន់ផប់ស្រ្ទិតនេះ។

ហើយលោកឃើញថា ឥឡូវនេះនៅតំបន់ផបស្រ្ទិតមានសណ្ឋាប់ធ្នាប់ល្អប្រើជាងមុន ហើយភ្ញៀវក៍ងាយស្រួលដើរកម្សាន្តផងដែរ៕ ឃ្លិបសម្លេងលោក ខាត់ នាង សូមបញ្ជាក់ថា កាលពីឱកាសឆ្លងឆ្នំាសកល២០១៧ចូល២០១៨កន្លងមកនេះតំបន់ផប់ស្រ្ទិតនេះ ជាកន្លែងដែលភ្ញៀវទេសចរមកកម្សាន្តច្រើនជាងគេ ហើយក្នុង១យប់ឆ្លងឆ្នំាមានមនុស្សរាប់ម៉ឺននាក់បានសម្រុកចូលមកកម្សាន្តតំបន់នេះ៕ ឃុត សៅ

Leave a Reply

Your email address will not be published. Required fields are marked *