ទំព័រដើម / កីឡា / ក្លឹបសម្ព័ន្ធយុវជនមូស្លីមឈរនៅតំណែងលេខ១លើវិញ្ញាសារបាល់ទាត់ប្រចាំឆ្នាំ២០១៨

ក្លឹបសម្ព័ន្ធយុវជនមូស្លីមឈរនៅតំណែងលេខ១លើវិញ្ញាសារបាល់ទាត់ប្រចាំឆ្នាំ២០១៨

ខេត្តបាត់ដំបង៖ក្លឹបសម្ព័ន្ធយុវជនមូស្លីមបាត់ដំបងឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញទទួលបានតំណែងជ័យលាភីលេខ១​ពានរង្វាន់សម្តេចក្រឡាហោមឆ្នាំ២០១៨។

ឆ្លងកាត់ការប្រកួតយ៉ាងប្រកៀកប្រកិតរយះពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក្រុមកីឡាមកពីក្លឹបសម្ព័ន្ធយុវជនមូស្លីមបាត់ដំបងបាននាំមុខលើការប្រកួតរវាង២៤ការប្រកួតរហូតក្លាយជាម្ចាស់ឈរកាន់ពាននៃព្រឹត្តិការណប្រកួតបាល់ទាត់ក្នុងក្របខណ្ឌ័ជ្រើសរើសក្រុុមកីឡាករមកពីតាមបណ្តាក្រុមហ៊ុន គ្រឹះស្ថានសិក្សានានាក្នុងទឹកដីខេត្តបាត់ដំបង។ ការប្រកួតលក្ខណះវិលជុំដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០១៨នេះគណ:កម្មការកំណត់ជ្រើសរើសយកចំណាត់ថ្នាក់ឆ្នើមពីលេខ១ដល់៤។

ការប្រកួតចុងក្រោយជាការប្រកួតដណ្តើមយកពានលេខ១និងលេខ២ដោយជួបគ្នារវាងក្រុមជើងខ្លាំងកីឡាករមកពីសម្ព័ន្ធយុវជនមូស្លីមប៉ះជាមួយក្រុមមកពីក្លឹបកងរាជអាវុធហត្ថខេត្ត លទ្ធផលនៃការប្រតួតពិន្ទុ២ទល់នឹង១ ដោយនៅតង់ទី១ដំណើរការប្រតួតរវាងក្រុមទាំង២ទាត់បញ្ចូលទី១ទល់នឹឹង១ ប៉ុន្តែជាអកុសលការប្រកួតគូរដដែលនៅពាក់កណ្តាលតង់ទី២ ក្រុមសម្ព័ន្ធយុវជនមូស្លីមទាត់ចូលទី១គ្រាប់បន្ថែមទៀតរហូតបញ្ចប់នាទីចុងក្រោយត្រូវក្រុមសម្ព័ន្ធយុវជនមូស្លីមបានជាប់ចំណាត់ថ្នាក់កាន់ពានលេខ១។ ដោយឡែកជើងឯកចំណាត់ថ្នាក់លេខ៣នឹង៤បានទៅលើក្លឹបសហភាពសហពន្ធ័យុវជនកម្ពុជាស្រុកសង្កែនឹងចំណាត់ថ្នាក់លេខ៤បានទៅលើក្លឹបមកពីអធិការដ្ឋាននគរបាលស្រុកសំពៅលូន៕អត្ថបទ៖វែនសុខុម

Leave a Reply

Your email address will not be published. Required fields are marked *