ទំព័រដើម / អន្តរជាតិ / វៀតណាមនាំចេញសម្លៀកបំពាក់បានជាង៣១ពាន់លានដុល្លារក្នុងឆ្នាំ២០១៧នេះ

វៀតណាមនាំចេញសម្លៀកបំពាក់បានជាង៣១ពាន់លានដុល្លារក្នុងឆ្នាំ២០១៧នេះ

ក្រុងហាណូយ៖ វៀតណាមនាំចេញ វិស័យកាត់ដេរវៀតណាមទទួលបាន៣១ពាន់ លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៧កើនឡើង១០ភាគរយ។នេះបើតាមកាសែតវៀតណាមបានផ្សាយនៅថ្ងៃនេះ។​

ប្រភពបានបន្ដថា៖លទ្ធផលនេះសរឲ្យឃើញនូវគ្រឹះស្ថានដ៏រឹងមាំនៃផ្នែកតម្បាញកាត់ដេរក្នុងឆ្នាំ២០១៧ គឺដោយសារមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់សហគ្រាសនិង គោលជំហរអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភរបស់រដ្ឋាភិបាល ដែលជាកម្លាំងចលករ ដើម្បីផ្នែកតម្បាញកាត់ដេរអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។ លោក Nguyen Xuan Duong ប្រធានក្រុមប្រឹក្សាភិបាលអគ្គក្រុមហ៊ុនកាត់ដេរ Hung Yen បាន លើកឡើងថា៖
“នាបច្ចុប្បន្ន ទំនិញតម្បាញកាត់ដេរលើទីផ្សារទាំងអស់សុទ្ធតែត្រូវបង្ខំឲ្យបន្ថយ តំលៃ។ នេះជាប្រការគួរឲ្យព្រួយបារម្ភចំពោះសហគ្រាស។ ក្នុងឆ្នាំ២០១៨នេះ តំលៃ នឹងធ្លាក់ ប៉ុន្តែនៅវៀតណាមប្រាក់ខែនិងការចំណាយផ្សេងៗទៀតសុទ្ធតែកើន ឡើង។ ប្រសិនបើសហគ្រាសចង់រស់រានគឺវិធានការតែមួយគត់គឺបង្កើនផលិតភាព ពលកម្ម។ យើងខ្ញុំនឹងស្វែងរកវិធានការបង្កើនផលិតភាពតាមរយៈការកែលំអ បច្ចេកវិទ្យា ឧបករណ៍និងការគ្រប់គ្រងសហគ្រាស”។

រីឯលោក Pham Tat Thang អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមចាត់ទុកថា ទីផ្សារធំៗដែលនាំចូលទំនិញតម្បាញកាត់ដេរ របស់វៀតណាម កំពុងមានបម្រែបម្រួលជាច្រើន ជាពិសេសគឺនយោបាយគាំពារនិយម ពាណិជ្ជកម្ម ដែលដើរផ្ទុយទៅនឹងនិន្នាការពាណិជ្ជកម្មសេរីរបស់ WTO។
“នៅទីផ្សារធំៗមួយចំនួន កំពុងមាននិន្នាការបិទទ្វារទីផ្សារ ដែលជះឥទ្ធិពល ទៅលើវៀតណាម។ ទី២គឺការប្រកួតប្រជែងរបស់ប្រទេសផ្សេងៗដូចជាប៉ាគីស្ថាន និងចិន។ វៀតណាមចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែង គឺអាចរួចផុតពី សម្ពាធនេះបាន។ ទី៣គឺការវិនិយោគអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតកម្ម”។


កំរិតប្រកួតប្រជែងនៃផ្នែកតម្បាញកាត់ដេរ ត្រូវបានព្យាករណ៍ថា នឹងខ្លាំងក្លា ថែមទៀតក្នុងកាលៈទេសៈនៃបដិវត្តន៍ឧស្សាហកម្ម៤.០។ លោក Vu Duc Giang ប្រធានសមាគមន៍តម្បាញកាត់ដេរវៀតណាម ចាត់ទុកថា៖
“ការធ្វើផលិតកម្មត្រូវរួមដំណើរជាមួយការអភិវឌ្ឍន៍បច្ចេកវិទ្យា ពាណិជ្ជ សញ្ញា។ដើម្បីនាំទំនិញចេញទៅទីផ្សារពិភពលោក ត្រូវក្ដាប់ជាប់បាននូវបច្ចេក វិទ្យាអភិវឌ្ឍន៍ក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ សមាគមន៍តម្បាញកាត់ដេរវៀត ណាមកំពុងបំពេញការងារជាច្រើនដោយព្រមៗគ្នា ដើម្បីនាំខឿនឧស្សាហកម្ម តម្បាញកាត់ដេរអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និរន្តរភាព ប្រសិទ្ធភាព និងមាន ទិសដៅដ៏ច្បាស់លាស់”។
នាពេលខាងមុខ ទន្ទឹមនឹងការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានាក្នុងការដោះស្រាយការលំបាក បង្កលក្ខណៈងាយស្រួលដើម្បីផ្នែក តម្បាញកាត់ដេរអភិវឌ្ឍន៍នោះ សហគ្រាសវៀតណាមនឹងត្រៀមរៀបចំប្រភព ធនធានទាំងខាងទុន ទីផ្សារ និងការអនុវត្តបច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហ កម្ម៤.០ ក្នុងការវិនិយោគនិងធ្វើផលិតផលថែមទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *