ទំព័រដើម / កីឡា / លីគបារាំងផ្អាកប្រើបច្ចេកវិទ្យា Goal-line ព្រោះចាប់ខុស២លើកក្នុង League Cup

លីគបារាំងផ្អាកប្រើបច្ចេកវិទ្យា Goal-line ព្រោះចាប់ខុស២លើកក្នុង League Cup

គណៈកម្មការគ្រប់គ្រងលីគកំពូលបារាំងហៅកាត់ថា LFP បានសម្រេចផ្អាកប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាគ្រាប់បាល់ ឬ goal-line technology (ដើម្បីឲ្យដឹងចូល ឬមិនចូល) ហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រោយចាប់ខុស២លើកអំឡុងការប្រកួត League Cup វគ្គ៨​ក្រុមចុងក្រោយក្នុងសបា្តហ៍នេះ។

មូលហេតុដែល LFP ផ្អាកប្រើ goal-line technology ដោយសារតែបច្ចេកវិទ្យាមួយនេះ​មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីជំនួយដល់អាជ្ញាកណ្តាល ពោលគឺមិនបានដឹងពីបាល់ចូល​ទីចំនួន២លើកពាន League Cup នៃការប្រកួតរវាងក្រុម Paris Saint Germain និង Amiens និងមួយប្រកួតទៀតការប៉ះគ្នារវាង Angers និង​ Montpellier។

អ្វីដែលគួរកត់សម្គាល់គឺថា គ្រាប់បាល់ទី២របស់ PSG ដែលកីឡាករ Adrien Rabiot ស៊ុតបុកបង្គោលទីហើយលោតឆ្លង​ខ្សែបន្ទាត់នោះ goal-line មិនផ្តល់សញ្ញាឲ្យអាជ្ញាកណ្តាល ឡើយ តែភ្លាមនោះអាជ្ញាកណ្តាលដឹង​ថាបាល់ចូល ដោយសារវីដេអូជំនួយការអាជ្ញាកណ្តាល​ជាអ្នកផ្តល់គ្រាប់បាល់ទៅវិញ។

គួរបញ្ជាក់ថា ចាប់ពីពេលនេះតទៅ ប្រព័ន្ធបច្ចេកវិទ្យាគ្រាប់បាល់ ឬ goal-line techno logy នឹងត្រូវផ្អាកបណ្តោះអាសន្នសិន សម្រាប់លីគកំពូលបារាំង Ligue-1 និងពានរង្វាន់ League Cup គឺប្រើតែវីដេអូជំនួយការអាជ្ញាកណ្តាលប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *