ទំព័រដើម / កីឡា / ព្រឹត្តិការណ៍កីឡាកងយោធពលខេមរៈភូមិន្ទ ឆ្នំា២០១៨ ចាប់ផ្តើមនៅថ្ងៃសុក្រនេះ

ព្រឹត្តិការណ៍កីឡាកងយោធពលខេមរៈភូមិន្ទ ឆ្នំា២០១៨ ចាប់ផ្តើមនៅថ្ងៃសុក្រនេះ

ប្រធានរៀបចំកីឡាកងយោធពលខេមរៈភូមិន្ទថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរៈភូមិន្ទ ឆ្នំា២០១៨ត្រូវចាប់ផ្តើមនៅថ្ងៃសុក្រនេះហើយ ដោយបើកឱកាសឲ្យប្រជាពលរដ្ឋចូលរួមប្រឡងប្រណាំងឲ្យបានច្រើនកុះករ សម្រាប់ថ្ងៃដំបូង។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យស្តង់តាំងពិពរណ៌យោធា កាលពីល្ងាចមិ្សលមិញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំកីឡាកងយោធពលខេមរៈភូមិន្ទបានបញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺជាការបង្ករលក្ខណៈឲ្យមានភាពសប្បាយរីករាយ និងមានភាពស្និទស្នាលរវាងកងទ័ព និងប្រជាជន ដើម្បីសាកល្បងបង្ហាញសមត្ថភាព សាមគ្គីភាពជាមួយគ្នា ឆ្ពោះទៅរកភាពជោគជ័យជាក្រុម។ ឯកឧត្តមក៏បានរំលឹកឡើងវិញនូវថ្ងៃទិវាថ្ងៃបុណ្យជាតិ ៧មករា ដែលជាខួបលើទី៣៩ ក្រោយការផ្តួលរំលំរបបប៉ុលពត កន្លងមក។ ជាពិសេសគឺការអនុវត្តកំណែទម្រង់ស៊ីជម្រៅលើវិស័យការពារជាតិ ព្រមទំាងពង្រឹងផ្នែកធនធានមនុស្សក្នុងជួរកងទ័ព បំផុសដល់ប្រជាពលរដ្ឋឲ្យចេះស្រឡាញ់កងទ័ព និងបានស្វែងយល់ពីបុព្វេហតុរបស់យោធិនកងយោធពលខេមរៈភូមិន្ទ ចំពោះកាតព្វកិច្ចការពារជាតិមាតុភូមិ កន្លងមក។

ឯកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាប្រធានគណៈកម្មធិការលម្ហសមុទ្របាន បញ្ជាក់ថា កងទ័ពជើងទឹកក៏បានចូលរួមដាក់តំាងបង្ហាញសម្ភារៈបរិក្ខាសឹកបែបជើងទឹកយ៉ាងសម្បូរបែប ជាពិសេសគឺការតំាងបង្ហាញសម្ភារៈមុជទឹក ក្នុងបាតសមុទ្រ អូប័រដ៏មានសមត្ថភាព និងទំនើបកម្ម ដោយសម្ភារៈទំាងអស់សុទ្ធសឹងឆ្លងកាត់ ប្រើប្រាស់ បង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ មានប្រសិទ្ធភាពខ្ពស់។

វិញ្ញាសាប្រកួតកីឡាកងយោធពលខេមរៈភូមិន្ទនេះមានចំនួន២សំខាន់ គឺការរត់កម្ម៉ង់ដូចម្ងាយ ៤គីឡូម៉ែត្រ និងសែងហ្រ្វង់ការទម្ងន់៥០គីឡូក្រាម ក្នុងចម្ងាយផ្លូវ ១,៥ គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គសមូហភាព ខណៈវិញ្ញាសាទី២ គឺការរត់កម្ម៉ងដូ ចម្ងាយ៣គីឡូម៉ែត្រ និងសែងហ្រ្វង់ការទម្ងន់៥០គីឡូក្រាម ក្នុងចម្ងាយផ្លូវ១ គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គសមូហភាព។

សូមបញ្ជាក់ថា ការរៀបចំពឹ្រត្តិការណ៍ប្រកួតយោធាទ្រង់ទ្រាយធំលើកទី២ ប្រារព្ធធ្វើនៅតំបន់កោះពេជ្រ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃសុក្រទី១២ ដល់អាទិត្យទី១៤ មករា ក្រោមវត្តមានចូលរួមពីសំណាក់សាធារណជនជាង៤ម៉ឺននាក់ ដែលនៅក្នុងព្រឹត្តិការណ៍នេះ ក៏មានរៀបចំបញ្ចូលនូវការតាំងបង្ហាញគ្រឿងយោធូបករណ៍ធុនធ្ងន់ ព្រៃសប្បនិមិត្ត ការតំាងបង្ហាញ ឧត្ថម្ភាចក្រ Z9 និងមានកីឡាថ្មីៗបន្ថែមទៀតផងដែរ៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *