ទំព័រដើម / កីឡា / ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra Trail ១២៨គីឡូម៉ែត្រ នៅតំបន់អង្គរ គ្រោងរៀបចំការប្រកួត នៅថ្ងៃទី១៩-២០ មករា ២០១៨

ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Ultra Trail ១២៨គីឡូម៉ែត្រ នៅតំបន់អង្គរ គ្រោងរៀបចំការប្រកួត នៅថ្ងៃទី១៩-២០ មករា ២០១៨

ព្រឹត្តិការណ៍កីឡារត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ Ultra Trail​ នៅតំបន់អង្គរខេត្តសៀមរាបនឹងត្រូវប្រកួត ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ ដល់ថ្ងៃទី២០ មករា ខាងមុខនេះ ដោយពេលនេះមានអត្តពលិកជាតិ និងអន្តរជាតិ បានចុះឈ្មោះបានជាង៧០០នាក់ហើយៗចំនួននេះបានកើនឡើង១០% បើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំ២០១៧ កន្លងទៅ។

ថ្លែងនៅក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកមិញ នៅទីស្នាក់ការរបស់ខ្លួន, ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាមានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ​នៅ​តំបន់​អង្គរ ​ដើម្បីស្វែងរកមូលនិធីសម្រាប់កិច្ចការ​មនុស្សធម៌ ដោយមកដល់ត្រឹមថ្ងៃនេះមានអ្នកចុះឈ្មោះបានជាង​៧០០​នាក់ ​មកពី​៣៥ប្រទេស​។ ឯកឧត្តមរំឭកថា កាលពីលើកទី១ ឆ្នាំ២០១៦ មាន​អត្ត​ព​លិ​ក​ចូលរួមត្រឹម ៣០០នាក់ប៉ុណ្ណោះ ហើយនៅឆ្នាំ២០១៧ មានអ្នកចូលរួម ៥០០នាក់ ហើយនៅឆ្នាំ២០១៨នេះមានអ្នកចូលរួមជាង៧០០នាក់ ដែលចំនួននេះបានកើនឡើងច្រើនជាង១០% ជារៀងរាល់ឆ្នាំ។

​​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មនុស្សធម៌ ដូចជា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​អង្គការ​មនុស្សធម៌​នានា​។ លើសពី​នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​អង្គរ​ ហើយក៏​ដើម្បី​បំផុស​ស្មា​រ​តី ​ក្នុង​ការជួយ​ថែរក្សា​បរិស្ថាន​ផងដែរ​។ សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​១២៨​គីឡូម៉ែត្រ​ ដែលជា​វិញ្ញាសា​ស្នូល​របស់​ព្រឹត្តិការណ៍ Angkor Ultra Trail គឺជាវិញ្ញាសា​រត់​ចម្ងាយ​ឆ្ងាយ​ដែល​ត្រូវ​រត់​កាត់​ធម្មជាតិ វាលស្រែ ព្រៃ​ប្រឹក្សា​ និង​ប្រាង្គ​ប្រាសាទបុរាណ​ ដែលជា​កេ​រិ៍​តំ​ណែ​របស់បុព្វ​បុរស​ខ្មែរ ដោយគណៈកម្មការបច្ចេកទេសទុកពេលឲ្យរត់ ក្នុងរយៈពេល២៤ម៉ោង​។ ក្នុងរយៈពេលរត់នេះគេអនុញ្ញាតឲ្យឈប់សម្រាកខ្លះៗ តាមការកំណត់របស់គណៈកម្មការបច្ចេកទេស ខណៈជើងឯក កាលពីព្រឹត្តិការណ៍មុនៗធ្វើសម្រេច ក្នុងថិរវេលា សរុបប្រមាណ១១ម៉ោង រីឯអ្នករត់អន់ជាងគេ គឺរត់ដល់គោលដៅ ចម្ងាយពេលរហូតដល់២៧ម៉ោង ដែលការប្រកួតនេះនឹងត្រូវចាប់ផ្តើមរត់ម៉ោង​១១​យប់ ថ្ងៃទី១៩ មករា៕

អំពី Moung Vibol

Leave a Reply

Your email address will not be published. Required fields are marked *