ទំព័រដើម / កីឡា / Canelo Alvarez យល់ព្រមប្រកួតជាមួយ Gennady Golovkin ម្ដងទៀត ដោយមិនមានថ្លៃខ្លួនបន្ថែម

Canelo Alvarez យល់ព្រមប្រកួតជាមួយ Gennady Golovkin ម្ដងទៀត ដោយមិនមានថ្លៃខ្លួនបន្ថែម

អ្នកប្រដាល់អាជីពសញ្ជាតិម៉ិកស៊ិក Canelo Alvarez បានយល់ព្រមឡើងសង្វៀននៅថ្ងៃទី៥ ខែឧសភា ដើម្បីប្រកួតជាមួយអ្នកប្រដាល់កាហ្សាក់ស្ថាន Gennady Golovkin ដែលបច្ចុប្បន្ន គ្រងខ្សែក្រវាត់៣ស្ថាប័ន ជាថ្មីម្ដងទៀតហើយ ដោយអត់មានតម្លៃអ្វីបន្ថែមឡើយ នេះបើយោងតាមសម្ដីអ្នកពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងមួយរូបបង្ហើបឲ្យដឹង។

ពាក់ព័​ន្ធនឹងការប្រកួតឡើងវិញរវាងកំពូលអ្នកប្រដាល់ទាំងពីរ Eric Gomez ដែលជាតំណាងរបស់អតីតម្ចាស់ខ្សែក្រវាត់ពិភពលោកពីរសម័យកាល Alvarez បាននិយាយផងដែរថាអត់មានការដំឡើងតម្លៃនៃការប្រកួតឡើងវិញនេះឡើយ ពោលគឺអ្វីៗយកតាមកិច្ចព្រមព្រៀងដែលកីឡាករទាំងពីរចុះហត្ថលេខា អំឡុងប្រកួត កាលពីពាក់កណ្ដាលខែកញ្ញា ដែលបញ្ចប់ទៅក្នុងលទ្ធផលពិន្ទុស្មើគ្នា។

សម្រាប់អ្នកប្រដាល់ទាំងពីរ ពិតមែនតែ Canelo Alvarez ទើបតែមានវ័យ២៧ឆ្នាំ តែបទពិសោធន៍លើសង្វៀនប្រកួតមិនតិចដូចអាយុឡើយ ពោលគឺធ្លាប់ប្រកួតដល់ទៅ៥២ដង ក្នុងនោះឈ្នះ៤៩ដង (ឈ្នះសន្លប់៣៤ដង) ចាញ់១ដង និងស្មើ២ដង រីឯ Gennady Golovkin ដែលមានអាយុដល់ទៅ៣៥ឆ្នាំ បែរជាការរប្រកួតតិចជាងអ្នកប្រដាល់ម៉ិកស៊ិក តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺថាក្នុងចំណោម៣៨ប្រកួតរបស់គេ មិនដែលបរាជ័យឡើយ ពោលគឺស្មើតែម្ដងគត់នៅប្រកួតចុងក្រោយជាមួយ Alvarez  ខណៈជ័យជម្នះទាំង៣៧ដងរបស់គេ មានតែ៤ដងប៉ុណ្ណោះដែលឈ្នះដោយពិន្ទុ៕

Leave a Reply

Your email address will not be published. Required fields are marked *