ទំព័រដើម / ព័ត៌មានសំខាន់ៗ / ការនាំចូលរបស់ចិនពីកូរ៉េខាងជើងធ្លាក់ចុះក្នុងខែធ្នូ ក្នុងកម្រិតទាបបំផុតធៀបរយៈពេលបួនឆ្នាំចុងក្រោយ

ការនាំចូលរបស់ចិនពីកូរ៉េខាងជើងធ្លាក់ចុះក្នុងខែធ្នូ ក្នុងកម្រិតទាបបំផុតធៀបរយៈពេលបួនឆ្នាំចុងក្រោយ

ក្រុងប៉េកាំង៖ ការ​នាំចូល​របស់ប្រទេសចិន​ពីកូរ៉េខាងជើង​ធ្លាក់ចុះនៅក្នុងខែធ្នូ​ដល់​កម្រិត​មួយ​ទាបបំផុត​ បើ​គិត​ចាប់​តាំងពី​​ដើមឆ្នាំ​២០១៤មក ​ដោយសារពាណិជ្ជកម្ម​ត្រូវ​បាន​រាំង​ខ្ទប់​​ដោយ​​ទណ្ឌ​កម្ម​​របស់​អង្គការ​សហ​ប្រជាជាតិ។​​

ការ​នាំចូល​​ពីកូរ៉េខាងជើង​​​បានធ្លាក់ចុះ​៨១,៦ ភាគរយបើធៀបទៅនឹងឆ្នាំមុន ​ពោល​គឺ​ធ្លាក់​មក​​នៅ​ត្រឹម​ទំហំទឹកប្រាក់​៥៤,៣៤ លានដុល្លារប៉ុណ្ណោះ ​ដោយ​សារទណ្ឌកម្ម​របស់អង្គការ​សហប្រជាជាតិដែលមាន​បំណង​ដាក់សម្ពាធ​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​​​កម្មវិធីមីស៊ីល​ប៊លលីស្ទីក ​និង ​​អាវុធនុយក្លេអ៊ែរ ​នេះបើយោងតាម​អ្នក​នាំពាក្យ​ការិយាល័យពន្ធគយ​​ចិន ​លោក ​ Huang Songping ។​

លោក ​ Huang Songping បានថ្លែងបន្ត​នៅក្នុងសន្និសីទកាសែត​​ក្នុង​ទីក្រុង​ប៉េ​កាំង​​នៅ​​ថ្ងៃសុក្រនេះថា ​​ទំហំ​ទឹកប្រាក់នេះ​​ជាចំនួនតិចបំផុតប្រចាំខែ​ បើគិតចាប់តាំងពីដើម​ឆ្នាំ​២០១៤មក។​

 

ការិយាយពន្ធគយចិន​ នឹងបង្ហាញទិន្នន័យ​ផ្លូវការ​សម្រាប់​ពាណិជ្ជកម្ម​ជា​​​​មួយ​កូរ៉េខាងជើង​នៅក្នុងខែនេះ​​។​

​អង្គ​​ការ​​សហប្រជាជាតិ​ បានចាប់ផ្តើម​ដាក់ទណ្ឌកម្ម​លើកូរ៉េខាងជើង​នៅ​​ក្នុង​ឆ្នាំ​​​២០០៦ ប៉ុន្តែ​វិធានការ​តឹងរ៉ឹង​ទើប​តែអនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៧​ប៉ុណ្ណោះ​  ​ពេល​ភាពតានតឹង​​កើនកម្តៅឡើងខ្លាំង​ ដោយសារ​កូរ៉េខាង​ជើង​​បានបង្កើន​ការ​​​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរនិងគ្រាប់មីស៊ីលប៊លលីស្ទីក​​​ក្នុងសន្ទុះមួយមិនធ្លាប់មាន៕

Leave a Reply

Your email address will not be published. Required fields are marked *