ទំព័រដើម / សន្តិសុខសង្គម / រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទស្សនាពិព័រណ៍មេគង្គ-ឡានឆាង

រាជរដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទស្សនាពិព័រណ៍មេគង្គ-ឡានឆាង

ភ្នំពេញ:    រាជរដ្ឋាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទស្សនាពិព័រណ៍ស្តីពីសមិទ្ធផល​​នៃកិច្ច​​​សហ​​​ប្រតិ​​​​​បត្តិ​​ការ​​មេគង្គឡានឆាង ខណៈកម្ពុជាទទួលផលប្រយោជន៍សម្រាប់​​អភិវឌ្ឍន៍ពីមេគង្គឡានឆាងនេះ។

          ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១២ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយក​​រដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា តាមរយៈ​​​ចូលទស្សនា​​​ពិព័រណ៍នេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​​​សិស្ស និស្សិត នឹងបានយល់កាន់តែច្បាស់ពីកិច្ចសហប្រតិ​បត្តិ​​​​​ការ​របស់ថ្នាក់ដឹក​​នាំនៃប្រទេសមេគង្គឡានឆាង ដែលមាន កម្ពុជា ចិន ថៃ ភូមា ឡាវ និង​​វៀតណាម ដើម្បីជាប្រយោជន៍​​​បង្ហាញ​​ពីទំនាក់​​ទំនង និង​កិច្ចសហប្រតិបត្តិការនៃប្រទេស​ជាប់​​​​ទន្លេមេគង្គ ដែលនាំមកនូវសន្តិភាព វិបុលភាព និងការ​​អភិវឌ្ឍ​​​​សេដ្ឋកិច្ច សង្គម។

          កញ្ញា ជឿន គឹមហេង មន្ត្រីពិការបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចូលរួម​​ទស្សនា​​​ការ​​តាំងពិព័រណ៍នេះ បានសម្តែងនូវចំណាប់អារម្មណ៍ហាក់ដូចជាកំពុងស្ថិត​​​នៅក្នុងប្រទេសមាន​​​ការ​​​អភិវឌ្ឍ​​​​​​ទំនើប​ទាំង​ផ្នែក​​​អគារខ្ពស់ៗ និងមានរថភ្លើងល្បឿនលឿន។ចំណែក លោក សាញ់ ផាន់ណា ដែលជាមន្ត្រីរាជការមួយរូបដែរនោះ រំពឹងថា ពិព័រណ៍​​​ដែល​​កើត​ចេញ ពី​កិច្ចសហប្រតិបត្តិការមេគង្គឡានឆាងនេះ នឹងជួយឱ្យប្រជាពលរដ្ឋដឹងពី​​​គម្រោងនានា​​នៃ​ការ​អភិវឌ្ឍរបស់​​ប្រទេស​តាមដង​​​​ទន្លេមេគង្គ។

 សូមបញ្ជាក់ថា ពិព័រណ៍​​​​សមិទ្ធ​​ផល​​​​​នៃ​​កិច្ច​សហប្រតិ​បត្តិ​​ការ​មេគង្គឡានឆាង លើកទី២ ដែល​ធ្វើ​​​នៅវិមានសន្តិភាព​​នៃ​​ទីស្តីការ​​​គណៈ​​រដ្ឋមន្ត្រី គឺអនុញ្ញាតឱ្យសាធារណជនចូលរទស្សនា​​​ដោយសេរី​ចាប់​​ពី​​​ថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមករា ដែលមានការដាក់តាំងបង្ហាញនូវរថភ្លើងល្បឿនលឿន សំណង់​​​អគារខ្ពស់ៗ ការតភ្ជាប់ផ្លូវដឹកជញ្ជូន ផលិតផលកសិកម្ម និងបច្ចេកវិទ្យាទំនើប ជាដើម៕

 

អត្ថបទ៖ សឿន សោម 

Leave a Reply

Your email address will not be published. Required fields are marked *