ទំព័រដើម / ព័ត៌មានជាតិ / រដ្ឋសភានឹងគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញដើម្បីការពារព្រះមហាក្សត្រ

រដ្ឋសភានឹងគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញដើម្បីការពារព្រះមហាក្សត្រ

ភ្នំពេញ:  ន្ត្រីជាន់ខ្ពស់រដ្ឋសភា បានអះអាងថា រដ្ឋសភានឹងគាំទ្រចំពោះការធ្វើ​​វិសោធនកម្មមាត្រាមួ​​យចំនួ​នៃ​​រដ្ឋ​​ធម្មនុញដើម្បីការពារព្រះមហាក្សត្រ មិនឲ្យមានការជេប្រមាថ ប៉ះពាល់ដល់ព្រះកិត្តិ​​នាមរបស់​ព្រះ​​អង្គ​។

       ប្រាប់អ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃទី12 ខែមករានេះ   ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា មានប្រសាសន៍ថា រដ្ឋសភាគាំទ្រចំពោះការកែមាត្រានៃច្បាប់រដ្ឋ​​ធម្មនុញ​ដែលអាចជួយមិនអាចមានជនណាម្នាក់​មកប្រមាថ​មើលងាយ​ព្រះ​ចេស្តា​​របស់ព្រះមហាក្សត្រកម្ពុជា

       ការប្រកាសគាំទ្រចំពោះកែមាត្រានៃច្បាប់រដ្ឋ​​ធម្មនុញ​នេះ បានធ្វើឡើង​បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ បានសម្រេច​បង្កើតក្រុមការងារចម្រុះមួយ មានភារកិច្ច​ជួយនាយករដ្ឋមន្ត្រី​ធ្វើការសិក្សាស្រាវ​ជ្រាវលើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយយោង​តាមមាត្រា១៥១ និងមាត្រា១៥២ថ្មី នៃរដ្ឋធម្មនុញ្ញ។ក្រុមការងារនេះ ដឹកនាំដោយ ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយអនុប្រធា​ន​​៣រូប និងសមាជិក៨រូបទៀត ដែលជាក្រុមអ្នកច្បាប់​មកពីក្រសួងនានារបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដែលដឹកនាំដោយសម្តេចហេង សំរិនប្រធាន​​រដ្ឋសភាកាលនៅព្រឹកមិញនេះ ក៏បានកណត់យក ថ្ងៃចន្ទ ទី១៥ ខែមករា នេះ ​​ដើម្បី​បន្តស​ម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៥ ដើម្បីពិភាក្សា​​និងអនុម័ត សេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់​​ព្រមលើកិច្ច​​ព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម ក្រោមកិច្ចព្រម​ព្រៀងក្រ​បខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងស​មាគមប្រជា​ជាតិ​​អាស៊ី​អាគ្នេយ៍ និង សាធារណរដ្ឋឥណ្ឌា៕អត្ថបទ៖ ចេម ហួត 

Leave a Reply

Your email address will not be published. Required fields are marked *